ខេត្តលពបុរី
ខេត្តលពបុរី អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
ខេត្តលពបុរី ឬ ពលបុរី (សៀម : ลพบุรี) គឺជាខេត្តមួយនៅភាគកណ្តាលនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តពេជ្របូរណ៍ ខេត្តជ័យភូមិ ខេត្តនគររាជសីមា ខេត្តស្រៈបុរី ខេត្តព្រះនគរស្រីអយុធ្យា ខេត្តឧទង ខេត្តសិង្ហបុរី និង ខេត្តនគរសួគ៌។
ខេត្តលពបុរី ลพบุรี | |||
---|---|---|---|
| |||
![]() | |||
ប្រទេស | ថៃ(សៀម) | ||
ទីរួមខេត្ត | ក្រុងលពបុរី | ||
ផ្ទៃក្រឡា | |||
• សរុប | ៦៤៩៣ គម2 (២៥០៧ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ៣១ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 15xxx | ||
លេខកូដហៅទូរស័ព្ទ | 036 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-16 | ||
គេហទំព័រ | lopburi.go.th |
ខេត្តលពបុរី គឺជាខេត្តដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រទាំងខ្មែរនិងសៀមដែលមានសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រវត្ថុបុរាណរបស់ខ្មែរជាច្រើនបានបន្សល់ទុកនៅទីនោះនិងការមកតាំងទីលំនៅរបស់មនុស្សនៅក្នុងសម័យបុរេប្រវត្តិក៏ត្រូវបានគេរកឃើញនៅទីនោះផងដែរ។កាលពីអតីតកាលខេត្តលពបុរីគឺជាទឹកដីរបស់ខ្មែរ។ខេត្តលពបុរីត្រូវបានគេហៅតាមឈ្មោះនគរល្វោ។ព្រះរាជាណាចក្រនេះត្រូវបានគ្រប់គ្រងដោយរបបរាជានិយមផ្តាច់ការ។ក្រុងលវបុរៈគឺជាទីក្រុងនៅសម័យអង្គរ។ដើមឡើយជាខេត្តលពបុរីរបស់ខ្មែរក្រោយសម័យអង្គរ។ដែលបច្ចប្បន្នស្ថិតនៅក្នុងខេត្តលបប៊ូរី ប្រទេសសៀម។
ប្រវត្តិ
ឈ្មោះលវោត្រូវបានគេស្គាល់ជាច្រើននៅក្នុងប្រវត្តិសាស្ត្រទាំងខ្មែរនិងសៀមទីក្រុងលវបុរៈប្រហែលជាវត្តមានតាំងសម័យបុរេប្រវត្តិ។ [១] ឈ្មោះថាលវោគឺមានប្រភពចេញពីរាជធានីនៃនគរល្វោជានគរមនបុរាណនៃសម័យទ្វាវតី(សតវត្សរ៍ទី ០៦ ដល់ទី ១១ នៃគ.ស)។ [២] អាណាចក្រខ្មែរបានពង្រីកទឹកដីនិងបានគ្រប់គ្រងទៅដល់តំបន់នេះហើយបានសាងសង់សំណង់ប្រាសាទបុរាណដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងទីក្រុងនេះនាសម័យដែលចក្រភពខ្មែរគ្រប់គ្រងនៅទីនេះ។ប៉ុន្តែមិនយូរប៉ុន្មានចក្រភពខ្មែរបានចុះខ្សោយនិងដួលរលំហើយទឹកដីនេះបានក្លាយជាផ្នែកមួយនៃអាណាចក្រសុខោទ័យនិងក្រោយមកជាផ្នែកមួយនៃអាណាចក្រអយុធ្យាគ្រប់គ្រងវិញ។
នៅក្នុងសម័យអយុធ្យា ព្រះបាទរាមាធិបតីទី ១ បានបញ្ជូនព្រះចៅរាមេសូរ(ក្រោយមកជាស្ដេច)ជាព្រះឧបរាជឲ្យទៅសោយរាជ្យនៅលពបុរី។នៅក្នុងឆ្នាំ ១៦៦៦ ព្រះបាទនរាយណ៍មហារាជបានបញ្ជាឲ្យសាងសង់ព្រះបរមរាជវាំងថ្មីមួយនៅច្រាំងខាងកើតនៃទន្លេលពបុរីនិងធ្វើឲ្យទីក្រុងនេះក្លាយជារាជធានីទី ០២ នៃប្រទេសខណៈពេលដែលអយុធ្យាត្រូវបានគំរាមកំហែងដោយប្រទេសហូឡង់។ក្រោយពីព្រះបាទនរាយណ៍សោយទិវង្គតទៅទីក្រុងនេះស្ទើរតែត្រូវបានគេបោះបង់ចោលហើយរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងឆ្នាំ ១៨៥៦ ព្រះមហាក្សត្រមង្គុតនៃរាជវង្សចក្រីបានបញ្ជាឲ្យជួសជុលព្រះបរមរាជវាំងរបស់ព្រះបាទនរាយណ៍ឡើងវិញ។នៅទីបំផុតទីក្រុងនេះបានវិលត្រឡប់មកវិញនិងជាទីក្រុងដែលមានសារៈសំខាន់ជាខ្លាំងនៅក្នុងឆ្នាំ ១៩៣៧ នៅពេលដែលសេនាប្រមុខ ប្លែក ពិបូលសង្គ្រាម បានជ្រើសរើសទីក្រុងនេះធ្វើជាមូលដ្ឋានយោធាដ៏ធំបំផុតនៅក្នុងប្រទេសសៀមហើយធ្លាប់ត្រូវបានគេពិចារណាជ្រើសរើសធ្វើជារាជធានីថ្មីរបស់ប្រទេសសៀមបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ០២ ។ [៣]
សិល្បៈលពបុរី
លពបុរី ជាឈ្មោះរចនាបថសិល្បៈមួយរបស់សៀមដែលត្រូវបានជនជាតិសៀមស្គាល់ថាជារចនាបទសម័យលពបុរីដោយមានបញ្ជាក់ភ្ជាប់មកផងដែរថាជាសិល្បៈខ្មែរនៅក្នុងប្រទេសសៀម។
បើតាមវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិតបានឲ្យនិយមន័យចំពោះពាក្យលពបុរីនេះថា ៖
លពបុរី (ន) មើលពាក្យលវោ។
លវោ (ន) (ស. លះវោ អានថា ល៉ៈ វ៉ូ) ជាឈ្មោះរាជធានីចាស់មួយរបស់ប្រទេសសៀមមាននិយាយចេញក្នុងឈ្មោះក្នុងព្រះរាជពង្សាវតារខ្មែរថានគរលវោ ពួកជនចាស់ៗច្រើនហៅនគរស្រីលវោលុះមកខាងក្រោយសៀមប្រែឈ្មោះហៅថាលពបុរីវិញ។
បើតាមការអធិប្បាយពន្យល់របស់សាមន្ទីរជាតិទីក្រុងបាងកក ប្រទេសសៀមនៅក្នុងអគារមហាសុរសិង្ហនាថ(มาหสุรสิงหนาท)នាបន្ទប់សិល្បៈលពបុរី(ศิลปะลพบุรี)បានឲ្យនិយមន័យរចនាបថលពបុរី នេះថា ៖
- លពបុរី ឬ ខ្មែរបុរាណនៅក្នុងប្រទេសសៀមសតវត្សរ៍ទី ១២–១៨ (៨០០–១៤០០ ឆ្នាំ)
លពបុរី ជាឈ្មោះបែបផែនសិល្បៈមួយប្រភេទដែលបានប្រទះឃើញនៅក្នុងប្រទេសសៀមដែលមានកំណើតមកពីឈ្មោះក្រុងឬរដ្ឋ លវបុរៈ ឬ លវបុរី ដែលប្រាកដរូបដំបូងឡើងមកនៅក្នុងសតវត្សរ៍ទី ១២ តមកបានរីកចម្រើនរុងរឿងនៅក្នុងបរិវេណភាគកណ្ដាល ភាគខាងកើត និង ភាគខាងកើតឆៀងខាងជើងរបស់ប្រទេសសៀម(ភាគឦសាន)ដោយបានលេចឡើងនូវភស្ដុតាងខាងស្ថាបត្យកម្មនិងបដិមាកម្មភ្លាមៗឡើងមកដែលទាក់ទងទៅនឹងសាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាផ្នែកមហាយាននៅក្នុងសតវត្សរ៍ទី ១២–១៨ ឬ ប្រមាណ ៨០០–១៤០០ ឆ្នាំកន្លងមកក្រៅពីនេះនៅមានការប្រទាក់ក្រឡាគ្នាជាមួយនឹងវប្បធម៌របស់ខ្មែរបុរាណក្នុងប្រទេសកម្ពុជាទាំងការទទួលនិងមានឥទ្ធិពលរវាងគ្នាទៅវិញទៅមកក្នុងរយៈពេលយ៉ាងយូរដូច្នេះហើយរចនាបថសិល្បៈក៏មានភាពស្រដៀងគ្នាក្នុងគ្រាខ្លះដែលអាចហៅបានម្យ៉ាងទៀតថាសិល្បៈខ្មែរបុរាណនៅក្នុងប្រទេសសៀមទោះបីជាយ៉ាងណាក៏ដោយទម្រង់សិល្បៈរួមសម័យជាមួយគ្នាដែលប្រទះឃើញនៅក្នុងប្រទេសកម្ពុជានិងប្រទះឃើញនៅក្នុងប្រទេសសៀមក៏មានន័យខុសគ្នាដែរឬមានលក្ខណៈពិសេសប្រចាំតំបន់របស់ខ្លួន។
រដ្ឋបាល
ខេត្តលពបុរី ចែកចេញជា ១១ ក្រុង/ស្រុក ១២២ សង្កាត់/ឃុំ និង ១១២៦ ភូមិ ៖

០១.ក្រុងលពបុរី
០២.ស្រុកវឌ្ឍននិគម
០៣.ស្រុកគោកសំរោង
០៤.ស្រុកជ័យបាដាល
០៥.ស្រុកថាវង
០៦.ស្រុកបានម៉ី
០៧.ស្រុកថាហ្លួង
០៨.ស្រុកស្រះឧបោសថ
០៩.ស្រុកគោកចម្រើន
១០.ស្រុកឡាំសន្ធិ
១១.ស្រុកណងមឿង
ប្រាសាទ
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.