អ៊ីស្រាអែល
From Wikipedia, the free encyclopedia
Remove ads
ប្រទេសអ៊ីស្រាអែល (ភាសាហេប្រឺ៖ יִשְׂרָאֵל និងភាសាអារ៉ាប់៖ إِسْرَائِيل) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋអុីស្រាអែល គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានទីតាំងស្ថិតនៅច្រាំងភាគអាគ្នេយ៍នៃសមុទ្រមេឌីទែរ៉ាណេ និងច្រាំងខាងជើងនៃសមុទ្រក្រហម ហើយមានព្រំដែនគោកជាប់ជាមួយប្រទេសលីបង់នៅភាគខាងជើង ប្រទេសស៊ីរីនៅភាគឦសាន ប្រទេសហ្សកដានីនៅភាគខាងកើត និងប្រទេសអេហ្ស៊ីបនៅភាគនិរតី។ វាក៏មានព្រំដែនជាប់នឹងទឹកដីប៉ាឡេស្ទីនតាមរយៈតំបន់វ៉េសប៊ែង និងដែនជ្រោយកាសាផងដែរ។ ទីក្រុងទែលអាវីវគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងប្រទេស ខណៈដែលអាសនៈរដ្ឋាភិបាលស្ថិតនៅក្នុងរដ្ឋធានីយេរូសាឡឹម ទោះជាអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើយេរូសាឡឹមប៉ែកខាងកើតមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក៏ដោយក្តី។[២២][fn ១]
Remove ads
កំណត់សម្គាល់
- ទទួលស្គាល់ដោយរដ្ឋសមាជិក អសប៖ អូស្ត្រាលី (យេរូសាឡឹមខាងលិច)[១] រុស្ស៊ី (យេរូសាឡឹមខាងលិច)[២] សាធារណរដ្ឋឆែក (យេរូសាឡឹមខាងលច)[៣] ហុងឌូរ៉ាស[៤] ក្វាតេម៉ាឡា[៥] ណូរូ[៦] និងសហរដ្ឋអាមេរិក។[៧]
- ច្បាប់យេរូសាឡឹមបានចែងថា "ទីក្រុងយេរូសាឡឹមគឺជារដ្ឋធានីពេញលេញ និងតែមួយគត់នៃប្រទេសអ៊ីស្រាអែល" ហើយទីក្រុងនេះបម្រើជាអាសនៈរបស់រដ្ឋាភិបាលអ៊ីស្រាអែល ជាមូលដ្ឋាននៃគេហដ្ឋានប្រធានាធិបតី ការិយាល័យរដ្ឋាភិបាល តុលាការកំពូល និងសភាជាតិ។ សេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ៤៧៨ (២០ សីហា ១៩៤០; ១៤–០, ដោយមានអាមេរិកបោះឆ្នោតអនុប្បវាទ) បានប្រកាសច្បាប់យេរូសាឡឹមថា "មោឃៈ និងគ្មានន័យ" ហើយបានអំពាវនាវឲ្យរដ្ឋសមាជិក អសប ទាំងអស់ដកបេសកកម្មការទូតរបស់ខ្លួនចេញពីក្រុងយេរូសាឡឹម (សូមមើល Kellerman 1993, ទ. 140)។ សម្រាប់ព័ត៌មានបន្ថែមសូមមើល ស្ថានការណ៍យេរូសាឡឹម។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads