សហព័ន្ធកីឡាបាល់ទាត់អាស៊ី

From Wikipedia, the free encyclopedia

សហព័ន្ធកីឡាបាល់ទាត់អាស៊ី
Remove ads

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (ភាសាអង់គ្លេស៖ Asian Football Confederation) សរសេរកាត់ថា AFC, គឺជាសហព័ន្ធមួយក្នុងចំណោមសហព័ន្ធកីឡាបាល់ទាត់ទាំង ៦ របស់ហ្វីហ្វា និងត្រូវជាអង្គភាពគ្រប់គ្រងនៃសមាគមកីឡាបាល់ទាត់នៅអាស៊ីនិងអូស្ត្រាលី។ វាមានសមាជិកប្រទេសចំនួន ៤៧ ដែលសុទ្ធតែមានទីតាំងស្ថិតនៅទ្វីបអាស៊ីទាំងអស់ ចំណែកឯប្រទេសដែលឆ្លងទ្វីបគឺមិនរាប់បញ្ចូលឡើយ – ដូចជា អាស៊ែបៃសង់ ហ្សកហ្សី កាហ្សាក់ស្ថាន រុស្ស៊ី និងតួកគី។ ប្រទេសស៊ីប អាមេនី និងអ៊ីស្រាអែលគឺត្រូវជាសមាជិកUEFA ទោះបីជាប្រទេសទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅទ្វីបអាស៊ីក្តី។ ប្រទេសអូស្ត្រាលីដែលត្រូវជាអតីតសមាជិកនៃ OFC បានចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅក្នុងឆ្នាំ២០០៦។ ក្វាម និងកោះម៉ារីអាណាខាងជើងដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅអូសេអានីក៏ត្រូវជាសមាជិកនៃ AFC ផងដែរ។ ទីក្រុងហុងកុង និងម៉ាកាវក៏ជាសមាជិកនៃ AFC ដែរ ទោះបីជាក្រុងទាំងពីរមិនមានឯករាជ្យពេញលេញក៏ដោយ (ត្រូវជាតំបន់រដ្ឋបាលពិសេសរបស់ចិន)។

ព័ត៌មានសង្ខេប អក្សរ​កាត់, ស្ថាបនា ...
Remove ads

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ទីស្នាក់ការបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយមានលោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាជាប្រធាន។

Remove ads

ប្រវត្តិ

សហព័ន្ធកីឡាបាល់ទាត់អាស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤។ ប្រទេសសមាជិកស្ថាបនិកនៃ AFC មានដូចជា៖ អាហ្វកានីស្ថាន ភូមា(មីយ៉ាន់ម៉ា) សាធារណរដ្ឋចិន(ចិនតៃប៉ិ) ហុងកុង អ៊ីរ៉ង់ ឥណ្ឌា អ៊ីស្រាអែល ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី និងវៀតណាមខាងត្បូង[][]

ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី គឺជាការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបចំណាស់ជាងគេទីពីរនៅលើពិភពលោក ដោយមានក្រុមចំនួន ៤ ចូលរួមនៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ១៩៥៦ នៅឯទីក្រុងហុងកុង។[]

សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ី (ALFC) គឺជាផ្នែកមួយនៃ AFC ដែលគ្រប់គ្រងកីឡាបាល់ទាត់នារីនៅអាស៊ី។ ក្រុមនេះបានបង្កើតនៅខែមេសា ឆ្នាំ១៩៦៨ នៅក្នុងកិច្ចប្រជុំកីឡារវាងតៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី។ នៅឆ្នាំ១៩៨៦ ALFC ក៏ត្រូវបញ្ចូលជាមួយ AFC ជាផ្លូវការ។[] សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ីបានរៀបចំកម្មវិធីប្រកួតដូចជា៖ ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ី (ចាប់ធ្វើឡើងដំបូងនៅឆ្នាំ១៩៧៥) ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ និងពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៧ឆ្នាំ

Remove ads

វាទប្បដិវាទ

សហព័ន្ធកីឡាបាល់ទាត់អាស៊ីធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទបក្សពួកនិយមនយោបាយនិងសកម្មភាពអំពើពុករលួយពីមុនមក។

ហាឃីម អាល-អារ៉ៃប៊ីដែលបច្ចុប្បន្នត្រូវជាជនភៀសខ្លួននយោបាយកំពុងរស់នៅប្រទេសអូស្ត្រាលី, ធ្លាប់បានកងនគរបាលជាតិថៃចាប់ខ្លួនខណៈពេលកំពុងធ្វើដំណើរកំសាន្តនៅប្រទេសថៃក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ លោកត្រូវបានប្រឈមនឹងការចោទប្រកាន់ពីការធ្វើបត្យាប័នពីរដ្ឋាភិបាលបារ៉ែនស្តីពីការចោទប្រកាន់ (មិនពិត) ជុំវិញការចូលរួមរបស់លោកនៅក្នុងការបះបោរនៅបារ៉ែនកាលពីឆ្នាំ២០១១។ ដោយសារតែប្រទេសថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាទាក់ទងស្ថានការណ៍ជនភៀសខ្លួន លោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាដែលជាសមាជិករាជវង្សនៃប្រទេសបារ៉ែនបានកើតមានការព្រួយបារម្ភជាខ្លាំងដោយខ្លាយថារឿងទាំងនេះអាចនឹងបង្កឱ្យមានការប្រឆាំងជំទាស់ពីសំណាក់អន្តរជាតិ។ ទីបំផុត ប្រទេសអូស្ត្រាលីហើយនិងហ្វីហ្វាក៏សម្រេចចូលធ្វើអន្តរាគមន៍ហើយនៅខែកុម្ភៈ ឆ្នាំ២០១៩ ហាឃីមក៏ត្រូវមន្ត្រីថៃដោះលែងវិញ។ នេះគឺជាចំណុចមួយដែលបង្ហាញអំពីការរីករាលដាលនៃអំពើពុករលួយនយោបាយនៅក្នុងសហព័ន្ធ។[][]

Remove ads

សមាជិកសមាគម

Thumb
រូបទីស្នាក់ការ AFC នៅឯទីក្រុងគូឡាឡាំពួរ, ប្រទេសម៉ាឡេ។

AFC មានសមាជិកសមាគមចំនួន ៤៧ ដែលបែងចែកទៅជា ៥ តំបន់ផ្សេងៗគ្នា។[១០][១១][១២]

ព័ត៌មានបន្ថែម កូដ, សមាគម ...

កំណត់សម្គាល់

  1. ជារដ្ឋនៅអូសេអានីតែមានសមាជិកភាពក្នុង AFC។
  2. អតីតសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អូសេអានី (១៩៦៦–១៩៧២, ១៩៧៨–២០០៦), ចូលជាមួយ AFC។
  3. រដ្ឋនៅអូសេអានីដែលជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកជាតិអូសេអានីច្រើនជាជាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី
  4. អតីតសមាជិកសហព័ន្ធកីឡាបាល់ទាត់អូសេអានី (១៩៧៦–១៩៨២) ហើយចូលជាមួយ AFC នៅឆ្នាំ១៩៨២។
  5. Macau's Olympic Committee is an OCA member, but not an IOC member.
  6. Associate AFC member, not a FIFA member.
  7. ជាផ្នែកនៃគណៈកម្មាធិការអូឡាំពិកនៃសហរដ្ឋអាមេរិក។
Remove ads

អតីតសមាជិក

  • អ៊ីស្រាអែល សមាគមកីឡាបាល់ទាត់អ៊ីស្រាអែល (១៩៥៤–១៩៧៤) ត្រូវបានបណ្តេញចេញពី AFC នៅក្នុងឆ្នាំ១៩៧៤ ដែលជាលទ្ធផលនៃសំណើរបស់គុយវ៉ែតដែលត្រូវបានអនុម័តដោយសំឡេង ១៧ ទល់នឹង ១៣ ដោយមានអនុវប្បវាទ ៦។[១៣] វាត្រូវបានក្លាយជាសមាជិកពេញសឹទ្ធិរបស់យូហ្វានៅក្នុងឆ្នាំ១៩៩៤។
  • នូវែលសេឡង់ កីឡាបាល់ទាត់នូវែលសេឡង់ បានចូលជាមួយ AFC នៅឆ្នាំ១៩៦៤[១៤] ហើយចេញនៅទៅវិញក្នុងឆ្នាំ១៩៦៦ បន្ទាប់ពីខ្លួនក្លាយជាសមាជិកស្ថាបនិកនៃ OFC។
  • សហព័ន្ធកីឡាបាល់ទាត់យេម៉ែនខាងត្បូង, ១៩៧២–១៩៩០។[១៥]
  • កាហ្សាក់ស្ថាន សហព័ន្ធកីឡាបាល់ទាត់កាសាក់ស្ថាន (១៩៩៣–២០០២) បានក្លាយជាសមាជិកពេញសឹទ្ធិរបស់យូហ្វាក្នុងឆ្នាំ២០០២។
Remove ads

អ្នកឧបត្ថម

ខាងក្រោមនេះគឺជាក្រុមហ៊ុនអ្នកឧបត្ថម (sponsors) របស់ AFC[១៦]

  • អេមីរ៉ាត
  • សាជីវកម្មនីកុន
  • គីរីន
  • អាសាហ៊ី
  • តូយ៉ូតា
  • សៃសុន
  • ម៉ាគីតា
  • ហ្វាម៉ាលីម៉ាត
  • KDDI
  • មុលថិន
  • ថិកហ័យអឺរ
  • មីកូល័រ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads