អាស៊ី

ទ្វីប From Wikipedia, the free encyclopedia

អាស៊ី
Remove ads

អាស៊ី (ភាសាអង់គ្លេស៖ Asia ឬភាសាបារាំង៖ Asie) គឺជា​ទ្វីប​មួយ​ធំជាងគេ និងព្រមទាំងមាន​ប្រជាជន​រស់នៅច្រើនជាងគេ​បង្អស់ផងដែរ​នៅលើ​ពិភពលោក​។ ទ្វីប​នេះបាន​គ្របដណ្ដប់លើផ្ទៃដីជាង ៤៤​ លានគីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី និង ៨% នៃ​ផ្ទៃផែនដី។ ទ្វីបអាស៊ីត្រូវបានមនុស្សឆ្លងមកតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយ ហើយក៏ជាទីកន្លែងកំណើតនៃអរិយធម៌បុរាណដំបូងៗគេជាច្រើនណាស់ផងដែរ។ អាស៊ីមាន​ប្រជាជនរស់នៅប្រមាណ ៤.៧ ពាន់លាន​នាក់ដែលស្មើនឹងប្រមាណ ៦០% នៃ​ប្រជាជន​ទាំងអស់នៅលើពិភពលោក។

ព័ត៌មានសង្ខេប ផ្ទៃក្រឡា, ចំនួនប្រជាជន ...

អាស៊ីមានព្រំដែនជាប់នឹងទ្វីបអឺរ៉ុប ដែលខ្លះបានបញ្ចូលទ្វីបទាំងពីរជាទ្វីបតែមួយហៅថា អឺរ៉ាស៊ី ហើយមិនតែប៉ុណ្ណោះ អាស៊ីក៏មានព្រំដែនជាប់ទ្វីបអាហ្វ្រិកផងដែរ ដែលនាំឱ្យអ្នកខ្លះបង្រួមទ្វីបទាំងបីបញ្ចូលគ្នា បង្កើតបានជា អាហ្វ្រូ-អឺរ៉ាស៊ី។ ជាទូទៅ ទ្វីបអាស៊ីមាន​ព្រំប្រទល់ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។ ព្រំដែន​អាស៊ី​ជាមួយនឹង​អឺរ៉ុប​គឺកើតចេញពីកត្តា​ប្រវត្តិសាស្ត្រនិង​វប្បធម៌ និងមិនមានទីតាំង​ភូមិសាស្ត្របែងចែក​ច្បាស់លាស់​​ឡើយ។ ជាទូទៅគេនិយមបំបែកភូមិសាស្ត្រអាស៊ីពីទ្វីបផ្សេងៗតាមព្រែកជីកស៊ុយអេនៅភាគខាងកើតពីទ្វីបអាហ្វ្រិក ខណៈពីទ្វីបអឺរ៉ុប គេច្រើនកំណត់ច្រកសមុទ្រតួកគី ជួរភ្នំ​អ៊ូរ៉ាល់និងទន្លេអ៊ូរ៉ាល់ និងជួរភ្នំកូកាសក៏ដូចជាសមុទ្រកាសព្យែននិងសមុទ្រខ្មៅ[]

Remove ads

ប្រភព​នៃ​ឈ្មោះ

ពាក្យ "អាស៊ី" (Asia) មាន​ប្រភព​មកពី​ពាក្យ​ក្រិចបុរាណ "Ἀσία" ត្រូវ​បាន​សន្មត​ជាលើកដំបូង​ដោយ​ប្រវត្តិវិទូក្រិច ឈ្មោះ "ហេរ៉ូដូទុស" (ប្រហែល ៤៤០ មុន​គ.ស) ដើម្បី​តំណាង​ឲ្យ "អាណាតូលី" (Anatolia) ឬ ដើម្បី​ពណ៌នា​អំពី​សង្គ្រាមពែក សំដៅ​ទៅលើ "ចក្រភពពែក" ។

ការកំណត់​ខណ្ឌសីមា

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads