ទ្វីបអឺរ៉ុប
From Wikipedia, the free encyclopedia
អឺរ៉ុប (ពីភាសាបារាំង Europe អ៊ើរ៉ុប៉ិ៍) គឺជាទ្វីបមួយក្នុងចំណោមទ្វីបទាំង ៧ នៅលើពិភពលោក ដែលស្ថិតនៅចុងខាងលិចបំផុតនៃអឺរ៉ាស៊ី។ អឺរ៉ុប ត្រូវចែកចេញពីទ្វីបអាស៊ី ខាងកើតដោយខ្សែទឹកនៃ ជួរភ្នំអ៊ូរ៉ាល់ ទន្លេអ៊ូរ៉ាល់ សមុទ្រកាសព្យែន និង ខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស។ ក្រៅពីនេះ ទ្វីបអឺរ៉ុប ត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាកទិកនៅខាងជើង, មហាសមុទ្រអាត្លង់ទិកនៅខាងលិច, សមុទ្រមេឌីទែរ៉ានេនៅខាងត្បូង និង សមុទ្រខ្មៅនៅប៉ែកអាគ្នេយ៍ ព្រមទាំងផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រមេឌីទែរ៉ានេ។ គេនៅពុំទាន់មានការកំណត់ខណ្ឌសីមាច្បាស់លាស់សម្រាប់ទ្វីបអឺរ៉ុបនៅឡើយទេ បើយើងក្រឡេកមើលទៅសម័យកាលបុរាណដ៏យូរលង់មកហើយនោះ គឺជាអ្វីដែលជារំលោភបំពានដោយអំណាច ដូចជាពាក្យថា «ទ្វីប» (Continent) អាចតំណាងឲ្យការបែកចែកភាពខុសគ្នានូវ «វប្បធម៌និងនយោបាយ» ឬក៏លក្ខណៈរូបភូមិសាស្ត្រមួយ។
អត្ថបទនេះស្ដីអំពី ទ្វីប។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល ទ្វីបអឺរ៉ុប (អសង្ស័យកម្ម)។
![]() | |
ផ្ទៃក្រឡា | 10,180,000 km2 (3,930,000 sq mi)[n] |
---|---|
ចំនួនប្រជាជន | 739,165,030[n] (2011), 3rd) |
សន្ទភាពប្រជាជន | 72.5/km2 |
ប្រជានាម | European |
ប្រទេស | 50 (list of countries) |
ភាសា | List of languages |
ល្វែងម៉ោង | UTC to UTC+6 |
អន្តរជាល ដ.ក.ច. | .eu (European Union) |
ទីក្រុងសំខាន់ៗ | List of metropolitan areas in Europe |
អឺរ៉ុប គឺជាទ្វីបតូចជាងគេទី២ បន្ទាប់ពី «អូសេអានី» ដែលមានក្រឡាផ្ទៃប្រមាណ ១០,១៨០,០០០ គីឡូម៉ែត្រការ៉េ ឬ ២% នៃផ្ទៃផែនដី និង ប្រហែល ៦.៨% នៃផ្ទៃដី។ អឺរ៉ុបមានប្រទេសប្រហែល ៥០ ដែលរុស្ស៊ីជាប្រទេសធំជាងគេទាំងផ្ទៃដី និង ប្រជាជន ចំណែក "បុរីវ៉ាទីកង់" ជារដ្ឋតូចជាងគេបង្អស់។ អឺរ៉ុប គឺជាទ្វីបដែលមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីអាស៊ី និង អាហ្វ្រិក ដែលមានប្រជាជន ៧៣១,០០០,០០០ ឬ ប្រហែល ១១% នៃប្រជាជនពិភពលោក។ ទោះយ៉ាងណាក៏ដោយ តាមរបាយការណ៍អង្គការសហប្រជាជាតិ ចំនួនប្រជាជននៅទ្វីបនេះ នឹងធ្លាក់មកនៅត្រឹមតែ ៧% នៅឆ្នាំ២០៥០ ដែលមានចំនួនប្រហែល ៦៥៣,០០០,០០០ ប៉ុណ្ណោះ។
អឺរ៉ុប គឺជាទីកន្លែងកំណើតនៃ«វប្បធម៌បស្ចិមលោក»។ ប្រជាជាតិអឺរ៉ុប បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការសកលលោកចាប់ពីសតវត្សទី១៦មក ជាពិសេសការចាប់ផ្ដើមធ្វើអាណានិគម។ រហូតមកដល់សតវត្សទី១៧ និង ១៨ ជនជាតិអឺរ៉ុប បានត្រួតត្រាទ្វីបអាហ្វ្រិក និង អាមេរិក ស្ទើរតែទាំងមូល ព្រមទាំងមួយផ្នែកធំនៃទ្វីបអាស៊ី ។ សង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២ បានបញ្ចប់នូវភាពនាំមុខរបស់អឺរ៉ុបនៅក្នុងកិច្ចការសកល ហើយបានធ្វើឲ្យប្រជាជាតិធំៗពីរគឺ៖ សហរដ្ឋអាមេរិក និង សហភាពសូវៀត បានលេចធ្លោឡើងជាកំពូលមហាអំណាចពិភពលោក។ សង្គ្រាមត្រជាក់រវាងកំពូលមហាអំណាចទាំងពីរ បានខណ្ឌចែកទ្វីបអឺរ៉ុបជាមួយ "វាំងននដែក" ។ ការបង្រួបបង្រួមទ្វីបអឺរ៉ុបឡើងវិញ បានអនុញ្ញាតឲ្យមានការបង្កើតឡើងនូវក្រុមប្រឹក្សាអឺរ៉ុប និង សហភាពអឺរ៉ុប នៅអឺរ៉ុបខាងលិច ហើយអង្គការទាំងពីរនេះបានពង្រីកខ្លួនទៅខាងកើតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នាឆ្នាំ១៩៩១។
និយមន័យ
អាហ្សែបែហ្សង់
(Sp.)
បូស្នៀ
បុលការី
(Gr.)
ក្រូអាត
ឆេក
ហ្គ្រីនឡែន
(Fr.)
អ៊ីស្លង់
(It.)
(It.)
Kos
ឡាតវី
Liech.
លីទុយអានី
ម៉ាសេដូនី
ម៉ាល់តា
ម៉ូលដាវី
Mont
នរវេ
(Rus.)
S. Mar.
ស៊ែប៊ី
ស្លូវ៉ាគី
ស្លូវ៉េនី
ទួរគី
CI
Faroe
Islands
(Dk.)
Islands
(Dk.)
សមុទ្រ
ឌ្រីយ៉ាទិក
ឌ្រីយ៉ាទិក
សមុទ្រ
បាលទិក
បាលទិក
សមុទ្របារ៉េន
ឈូងសមុទ្រ
ប៊ីស្កាយ
ប៊ីស្កាយ
សមុទ្រ
អាសូវ
អាសូវ
សមុទ្រ
កាសព្យែន
កាសព្យែន
សមុទ្រ
សែលទិក
សែលទិក
Skagerrak
សមុទ្រហ្គ្រីនឡែន
ឈូងសមុទ្រ
កាឌីហ្ស
កាឌីហ្ស
សមុទ្រ
លីហ្គូរី
លីហ្គូរី
សមុទ្រេមឌីទែរ៉ានេ
មហាសមុទ្រ
អាត្លង់ទិក
ខាងជើង
អាត្លង់ទិក
ខាងជើង
សមុទ្រ
ខាងជើង
ខាងជើង
សមុទ្រ
នរវេ
នរវេ
ច្រកសមុទ្រហ្គីប្រាលតា
ហ្គីប្រាលតា UK
ពាក្យ «អឺរ៉ុប» ត្រូវបានប្រើក្នុងគោលដៅច្រើនយ៉ាង។ មូលដ្ឋានរបស់វា គឺយោងទៅតាមលក្ខណៈ ភូមិសាស្ត្រ និង នយោបាយ។
- តាមលក្ខណៈភូមិសាស្ត្រ អឺរ៉ុបគឺជាឧបទ្វីបចុងខាងលិចបំផុតនៃផ្ទាំងទ្វីប «អឺរ៉ាស៊ី» ព្រំដែនរបស់វាត្រូវបានគេកំណត់យ៉ាងជាក់លាក់ ដោយសមុទ្រនៅខាងជើង ខាងត្បូង និង ខាងលិច។ ជួរភ្នំអ៊ូរ៉ាល់ ជាធម្មតាត្រូវបានកំណត់ថាជាព្រំដែនខាងកើតនៃអឺរ៉ុប ជាមួយនឹងទន្លេអ៊ូរ៉ាល់ និង សមុទ្រកាសព្យែន។ អឺរ៉ុប អាចត្រូវបានសន្មតថាមានព្រំដែនខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស សមុទ្រខ្មៅ និង ផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រខ្មៅ និង សមុទ្រមេឌីទែរ៉ានេ។ ព្រំដែនខាងកើត និង ខាងត្បូងឆៀងខាងកើត ត្រូវបានគេពិភាក្សាដូចខាងក្រោម។
- តាមលក្ខណៈនយោបាយ អឺរ៉ុបសំដៅទៅលើប្រទេសទាំងឡាយណាស្ថិតនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនៅពេលខ្លះអាចត្រូវបានប្រើជាផ្លូវការ ឬ ញឹកញាប់ តំណាងឲ្យទាំងសហភាពអឺរ៉ុប រួមជាមួយបណ្ដាប្រទេសមិនមែនសហភាពអឺរ៉ុបផងដែរ ឧទាហរណ៍ ក្រុមប្រឹក្សាអឺរ៉ុប មានសមាជិក ៤៧ ប្រទេស និង រួមបញ្ចូលទាំងសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុបផង។
- លើសពីនេះទៅទៀត ដោយតាមទន្លាប់ប្រជាជនរស់នៅក្នុងតំបន់ដូចជា៖ អៀរឡង់ រាជាណាចក្ររួម ស្កង់ឌីណាវ និង បណ្ដាកោះដែលស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្រមេឌីទែរ៉ានេ ត្រូវបានកាត់ចេញពីទ្វីបអឺរ៉ុប ("continental" or "mainland" Europe និយាយខ្លីគឺ Europe or "the Continent") ។
ប្រទេស និង តំបន់នៅអឺរ៉ុប







ឈ្មោះប្រទេស និង ទង់ជាតិ | ផ្ទៃដី (គិតជាគ.ម២) |
ប្រជាជន (០១ កក្កដា ២០០៨) |
ដង់ស៊ីតេ (នាក់/១គ.ម២) |
រដ្ឋ/រាជធានី |
---|---|---|---|---|
ទំព័រគំរូ:ទិន្នន័យប្រទេស អាឡែន (ហ្វាំងឡង់) | 1,552 | 26,008 | 16.8 | Mariehamn |
![]() |
28,748 | 3,600,523 | 125.2 | Tirana |
![]() |
468 | 68,403 | 146.2 | Andorra la Vella |
![]() |
83,858 | 8,169,929 | 97.4 | វ្យ៉ែន |
![]() |
29,800 | 3,229,900 | 101 | យ៉េរ៉េវ៉ាន |
ទំព័រគំរូ:ទិន្នន័យប្រទេស អាហ្សែបែហ្សង់ [៣] | 86,600 | 8,621,000 | 97 | បាគូ |
![]() |
207,600 | 10,335,382 | 49.8 | មីនស្ក |
![]() |
30,510 | 10,274,595 | 336.8 | ប្រ៊ូស្សែល |
ទំព័រគំរូ:ទិន្នន័យប្រទេស បូស្នៀ និង ហេហ្សេហ្គូវីណា | 51,129 | 4,448,500 | 77.5 | សារ៉ាយេវ៉ូ |
ទំព័រគំរូ:ទិន្នន័យប្រទេស បុលការី | 110,910 | 7,621,337 | 68.7 | សូហ្វីយ៉ា |
![]() |
56,542 | 4,437,460 | 77.7 | ហ្សាហ្គ្រេប |
![]() |
9,251 | 788,457 | 85 | នីកូហ្ស៊ី |
![]() |
78,866 | 10,256,760 | 130.1 | ប្រាក |
![]() |
43,094 | 5,368,854 | 124.6 | Copenhagen |
![]() |
45,226 | 1,415,681 | 31.3 | តាលីន |
![]() |
1,399 | 46,011 | 32.9 | Tórshavn |
![]() |
336,593 | 5,157,537 | 15.3 | ហេស៊ីនគី |
![]() |
547,030 | 59,765,983 | 109.3 | ប៉ារីស |
![]() |
69,700 | 4,661,473 | 64 | ធីប៊ីលីស៊ី |
ទំព័រគំរូ:DE | 357,021 | 83,251,851 | 233.2 | ប៊ែរឡាំង |
ទំព័រគំរូ:ទិន្នន័យប្រទេស ហ្គីប្រាលតា (UK) | 5.9 | 27,714 | 4,697.3 | ទីក្រុងហ្គីប្រាលតា |
ទំព័រគំរូ:ទិន្នន័យប្រទេស ក្រិច | 131,940 | 10,645,343 | 80.7 | អាតែន |
![]() |
78 | 64,587 | 828.0 | St. Peter Port |
![]() |
93,030 | 10,075,034 | 108.3 | ប៊ូដាប៉េស្ត |
![]() |
103,000 | 307,261 | 2.7 | Reykjavík |
![]() |
70,280 | 4,234,925 | 60.3 | ឌូប្ល៊ីន |
![]() |
572 | 73,873 | 129.1 | Douglas |
![]() |
301,230 | 58,751,711 | 191.6 | រ៉ូម |
![]() |
116 | 89,775 | 773.9 | Saint Helier |
![]() |
2,724,900 | 15,217,711 | 5.6 | អាស្តាណា |
![]() |
10,887 | 2,126,708 | 220 | ព្រីស្ទីណា |
ទំព័រគំរូ:ទិន្នន័យប្រទេស ឡាតវី | 64,589 | 2,366,515 | 36.6 | រីហ្កា |
![]() |
160 | 32,842 | 205.3 | Vaduz |
![]() |
65,200 | 3,601,138 | 55.2 | Vilnius |
ទំព័រគំរូ:ទិន្នន័យប្រទេស លុចហ្សំប៊ួរ | 2,586 | 448,569 | 173.5 | ទីក្រុងលុចហ្សំប៊ួរ |
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ាសេដូនី | 25,333 | 2,054,800 | 81.1 | Skopje |
![]() |
316 | 397,499 | 1,257.9 | Valletta |
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ូលដូវី | 33,843 | 4,434,547 | 131.0 | Chişinău |
![]() |
1.95 | 31,987 | 16,403.6 | ទីក្រុងម៉ូណាកូ |
![]() |
13,812 | 616,258 | 44.6 | Podgorica |
![]() |
41,526 | 16,318,199 | 393.0 | អាំទែរដាំ |
ទំព័រគំរូ:ប្រទេសន័រវេ | 324,220 | 4,525,116 | 14.0 | អូសឡូ |
![]() |
312,685 | 38,625,478 | 123.5 | វ័រសរ |
![]() |
91,568 | 10,409,995 | 110.1 | លីសបុន |
![]() |
238,391 | 21,698,181 | 91.0 | Bucharest |
![]() |
17,075,400 | 142,200,000 | 26.8 | មូស្គូ |
![]() |
61 | 27,730 | 454.6 | ទីក្រុងសានម៉ារីណូ |
![]() |
88,361 | 9,663,742 | 109.4 | បេលហ្គ្រាត |
![]() |
48,845 | 5,422,366 | 111.0 | ប្រាទីស្លាវ៉ា |
ទំព័រគំរូ:ទិន្នន័យប្រទេស ស្លូវ៉េនី | 20,273 | 1,932,917 | 95.3 | Ljubljana |
![]() |
504,851 | 45,061,274 | 89.3 | ម៉ាឌ្រីដ |
ទំព័រគំរូ:ទិន្នន័យប្រទេស Svalbard and JanMayen Islands (នរវេ) | 62,049 | 2,868 | 0.046 | Longyearbyen |
ទំព័រគំរូ:ទិន្នន័យប្រទេស ស៊ុយអ៊ែត | 449,964 | 9,090,113 | 19.7 | Stockholm |
![]() |
41,290 | 7,507,000 | 176.8 | Bern |
ទំព័រគំរូ:ទិន្នន័យប្រទេស ទួរគី [១៣] | 783,562 | 70,586,256 | 93 | អង់ការ៉ា |
![]() |
603,700 | 48,396,470 | 80.2 | គីវ |
![]() |
244,820 | 61,100,835 | 244.2 | ឡុងដ៍ |
![]() |
0.44 | 900 | 2,045.5 | វ៉ាទីកង់ |
សរុប | 10,180,000 | 731,000,000 | 70 |
សេដ្ឋកិច្ច
អឺរ៉ុប គឺជាទ្វីបមួយដែលមានសេដ្ឋកិច្ចធំជាងគេនៅលើផែនដី នាពេលបច្ចុប្បន្ននេះ។ ជាមួយទ្វីបដទៃ អឺរ៉ុបមានការដោះដូរពាណិជ្ជកម្មយ៉ាងច្រើនជាមួយប្រទេសនានារបស់ខ្លួន។ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងច្រើនស្ថិតនៅប៉ែកខាងលិច ចំណែកសេដ្ឋកិច្ចនៃបណ្ដាប្រទេស អឺរ៉ុបខាងកើតខ្លះទើបតែបានស្គាល់ភាពរីកចម្រើន នាក្រោយការរលំរលាយនៃសហភាពសូវៀត និង យូហ្គោស្លាវីប៉ុណ្ណោះ។ សហភាពអឺរ៉ុប ដែលជាអង្គការអន្តររដ្ឋាភិបាលមួយនៃប្រទេសអឺរ៉ុបចំនួន ២៧ បានលេចរូបរាងឡើងជា «តំបន់សេដ្ឋកិច្ចមួយធំបំផុត» (largest single economic area) នៅលើពិភពលោក។ បច្ចុប្បន្ន សមាជិកសហភាពអឺរ៉ុបចំនួន ១៥ បានប្រើប្រាស់រូបិយវត្ថុរួមគ្នាតែមួយគឺ "អឺរ៉ូ"។ ប្រទេស០៥នៃសហភាពអឺរ៉ុប បានជាប់ចំណាត់ថ្នាក់ក្នុងចំណោម១០ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បើគិតតាមអំណាចទិញ (PPP) ។ ចំណាត់ថ្នាក់រួមមាន៖ អល្លឺម៉ង់ (៥), រាជាណាចក្ររួម (៦), រុស្ស៊ី (៧), បារាំង (៨) និង អ៊ីតាលី (១០) បើយោងទៅតាមទីន្នន័យរបស់ The CIA World Factbook ។[១៤]
ឧស្សាហកម្មលូតលាស់មុនសង្គ្រាមលោកលើកទី២
បដិវត្តន៍ឧស្សាហកម្ម បានចាប់ផ្ដើមឡើងនៅអឺរ៉ុប ជាពិសេសរាជាណាចក្ររួម នាសតវត្សទី១៨ និង សតវត្សទី១៩ ដែលជាសម័យឧស្សាហកម្មនៅអឺរ៉ុប។ ភាពរីកចម្រើននៃសេដ្ឋកិច្ចត្រូវបានបង្អាក់ ដោយសារសង្គ្រាមលោកលើកទី១ ប៉ុន្តែពួកគេបានស្ដារសេដ្ឋកិច្ចឡើងវិញ និង អាចប្រកួតប្រជែងជាមួយកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិកបាន រហូតមកដល់មុនការចាប់ផ្ដើមសង្គ្រាមលោកលើកទី២។ ឧស្សាហកម្មអឺរ៉ុប បានរងការបំផ្លាញយ៉ាងដំណំម្ដងទៀត ដោយសង្គ្រាមលោកលើកទី២។
សង្គ្រាមត្រជាក់ (១៩៤៥-១៩៩០)
ក្រោយសង្គ្រាមលោកលើកទី២ សេដ្ឋកិច្ចរាជាណាចក្ររួម បានស្ថិតនៅក្នុងភាពខ្ទេចខ្ទាំយ៉ាងដំណំ និងបានអូសបន្លាយស្ថានភាពបែបនេះជាច្រើនទសវត្សបន្តមកទៀត។ អ៊ីតាលី ក៏ស្ថិតនៅក្នុងស្ថានភាពតោកយ៉ាកដែរ ប៉ុន្តែបានស្គាល់នូវភាពរីកចម្រើនឡើងវិញនាទសវត្សឆ្នាំ១៩៥០។ អាល្លឺម៉ង់ខាងលិច បានស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងបានបង្កើនផលិតផលទ្វេដងពីសម័យមុនសង្គ្រាម នាទសវត្សឆ្នាំ១៩៥០។ ប្រទេសបារាំង ក៏ស្ថិតនៅក្នុងដំណាក់កាលនៃភាពរុងរឿងដ៏អស្ចារ្យឡើងវិញ និងការធ្វើទំនើបកម្ម។ ក្រោយមក ប្រទេសអេស្ប៉ាញ ក្រោមការដឹកនាំរបស់ «ហ្វ្រង់កូ» ក៏បានស្ដារឡើងវិញ ហើយប្រជាជាតិបានស្គាល់នូវកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលពុំដែលជួបប្រទះ នាទសវត្សឆ្នាំ១៩៦០ ដែលគេបានឲ្យឈ្មោះថា "អច្ឆរិយហេតុអេស្ប៉ាញ" (Spanish miracle) ។ បណ្ដារដ្ឋអឺរ៉ុបសំខាន់ៗជាច្រើន បានធ្លាក់ទៅក្នុងអំណាចគ្រប់គ្រងរបស់របស់សហភាពសូវៀត និង លើសពីនេះទៅទៀត បានក្លាយទៅជាសមាជិកនៃ "ក្រុមប្រឹក្សានៃកិច្ចសង្គ្រោះសេដ្ឋកិច្ចទៅវិញទៅមក" (Council for Mutual Economic Assistance) ដែលហៅកាត់ថា "កូមេកុង" (COMECON) ។ បណ្ដារដ្ឋដែលបានរក្សាទុកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ត្រូវបានទទួលជំនួយយ៉ាងច្រើនពីសហរដ្ឋអាមេរិក តាមរយៈ "ផែនការម៉ារសាល" (Marshall Plan) ។ ប្រទេសអឺរ៉ុបខាងលិច បានផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា ដែលជាមូលដ្ឋានសម្រាប់សហភាពអឺរ៉ុប និងបង្កើនការធ្វើពាណិជ្ជកម្មឆ្លងប្រទេស។ គន្លឹះនេះ បានជួយឲ្យពួកគេទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ចំណែកបណ្ដានៃអង្គការសេដ្ឋកិច្ចកូមេកុង កំពុងតែតស៊ូពុះពារនៅក្នុងមួយផ្នែកធំក្នុងការចំណាយនៃសង្គ្រាមត្រជាក់។ រហូតមកដល់ឆ្នាំ១៩៩០ សហគមន៍អឺរ៉ុបបានបង្កើនសមាជិកពី ០៦ ទៅ ១២។ ចំណុចសំខាន់គឺការរស់រានឡើងវិញនៃសេដ្ឋកិច្ចអាល្លឺម៉ង់ខាងលិច បាននាំមុខរាជាណាចក្ររួម ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប។
ការលេចឡើងនៃសហភាពអឺរ៉ុប
ជាមួយនឹងការធ្លាក់ចុះនៃលទ្ធិកុម្មុយនិស្ត នៅអឺរ៉ុបខាងកើតនាឆ្នាំ១៩៩១មក ប្រទេសអឺរ៉ុបខាងកើតមួយចំនួន បានប្ដូរមកអនុវត្តរបបទីផ្សារសេរី។ មានជោគជ័យយ៉ាងល្អប្រសើរជាមួយប្រទេសអឺរ៉ុបកណ្ដាលខ្លះដូចជា ប៉ូឡូញ ហុងគ្រី និង ស្លូវ៉េនី ដែលបានធ្វើការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ចំណែកប្រទេសអឺរ៉ុបខាងកើតដូចជា អ៊ុយក្រែន និងរុស្ស៊ី នៅតែរក្សារបបសេដ្ឋកិច្ចចាស់ជាច្រើនឆ្នាំបន្តមកទៀត។ ប្រទេសអឺរ៉ុបខាងលិច បានជួយអឺរ៉ុបខាងកើត តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចជាមួយពួកគេ។ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ទាំងពីរបានធ្វើការបង្រួបបង្រួមឡើងវិញនៅឆ្នាំ១៩៩០ សេដ្ឋកិច្ចអាល្លឺម៉ង់ខាងលិច បានជួបការលំបាក ដោយសារតែត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ នៃប្រទេសអាល្លឺម៉ង់ខាងកើតឡើងវិញ។ ប្រទេសយូហ្គោស្លាវី ដែលមានការវិវត្តក្រោយគេ ត្រូវបានបំផ្លាញដោយសង្គ្រាម និងនៅឆ្នាំ២០០៣ នៅតែមានកងទ័ពរក្សាសន្តិភាពរបស់សហភាពអឺរ៉ុប និងអង្គការណាតូជាច្រើនស្ថិតនៅកូសូវ៉ូ សាធារណរដ្ឋម៉សេដូនី និង បូស្នៀ និងហេហ្សេហ្គូវីណា ដែលមានតែស្លូវ៉េនីប៉ុណ្ណោះបានស្គាល់នូវវឌ្ឍនភាពពិតប្រាកដ។ នាឱកាសឆ្លងសហស្សវត្សថ្មី សហភាពអឺរ៉ុបបានជួយឲ្យសេដ្ឋកិច្ចអឺរ៉ុបមានស្គាល់ការរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេសប្រទេសអឺរ៉ុបចំនួន០៥ ដែលមានសេដ្ឋកិច្ចនាំមុខគេគឺ៖ អាល្លឺម៉ង់ រាជាណាចក្ររួម បារាំង អ៊ីតាលី និង អេស្ប៉ាញ។ នៅឆ្នាំ២០០៥ ប្រទេសចំនួន ១២ ក្នុងចំណោមសមាជិកទាំង ១៥ នៃសហភាពអឺរ៉ុបបានរួមគ្នាបង្កើតតំបន់ប្រាក់អឺរ៉ូ ដែលប្រើប្រាស់ប្រាក់អឺរ៉ូរួម ជំនួសឲ្យរូបិយវត្ថុជាតិរបស់ពួកគេ។ ប្រទេស ០៣ ទៀតដែលមិនប្រើប្រាស់ប្រាក់អឺរ៉ូមាន៖ រាជាណាចក្ររួម ដាណឺម៉ាក និង ស៊ុយអែត។
ភាសា
ភាសានៅអឺរ៉ុបភាគច្រើន មានទំនងទៅនឹងអម្បូរភាសាឥណ្ឌូ-អឺរ៉ុបចំនួន០៣គឺ៖ ក្រុមភាសារ៉ូម៉ាំង ដែលបានមកពីភាសាឡាតាំងនៃចក្រភពរ៉ូម, ក្រុមភាសាអាល្លឺម៉ង់ ដែលចាប់កំណើតចេញមកពីភាសានៃតំបន់ស្កង់ឌីណាវ ខាងត្បូង និង ក្រុមភាសាស្លាវ។ ចំណែកភាសាអង់គ្លេស គឺជាភាសាមួយដែលស្ថិតនៅក្នុងក្រុមភាសាអាល្លឺម៉ង់ តែពាក្យជាច្រើននៃភាសាអង់គ្លេស មានប្រភពចេញមកពីក្រុមភាសារ៉ូម៉ាំង។
ក្រុមភាសារ៉ូម៉ាំង ត្រូវបាននិយាយជាបឋមនៅអឺរ៉ុបប៉ែកពាយ័ព្យដូចជា នៅរ៉ូម៉ានី និង ម៉ូលដូវី ជាដើម។ ក្រុមភាសាអាល្លឺម៉ង់ ត្រូវបាននិយាយនៅប៉ែកនិរតីនៃអឺរ៉ុប និង ផ្នែកខ្លះនៃអឺរ៉ុបកណ្ដាល។ ក្រុមភាសាស្លាវ ត្រូវបាននិយាយនៅប៉ែកកណ្ដាល ខាងកើត និង ប៉ែកអាគ្នេយ៍នៃអឺរ៉ុប។
នៅមានភាសាជាច្រើន ដែលមិនស្ថិតនៅក្នុងក្រុមភាសាទាំង០៣ខាងលើនេះ។ អម្បូរភាសាឥណ្ឌូ-អឺរ៉ុបផ្សេងទៀតមានដូចជា៖ ក្រុមភាសាបាលទិក (ដូចជា៖ ភាសាឡាតវី និង ភាសាលីទុយអានី), ក្រុមភាសាសែលទិក (ដូចជា៖ ភាសាអៀរឡង់, ភាសាស្កុតហ្កាអ៊ិលិក, ភាសាម៉ានស៍, ភាសាវ៉ែល, ភាសាកូរនីស្ហ និង ភាសាប្រេតុន), ភាសាក្រិច ភាសាអាល់បានី និង ភាសាអាមេនី ។ ក្រុមភាសាមួយទៀតដែលផ្សេងពីអម្បូរភាសាឥណ្ឌូ-អឺរ៉ុបគឺក្រុមភាសាអ៊ូរ៉ាល់ (Uralic Language) ដែលមាន៖ ភាសាអេស្តូនី, ភាសាហ្វាំងឡង់ និង ភាសាហុងគ្រី ត្រូវបាននិយាយនៅតាមតំបន់នៃប្រទេសខ្លះដូចជា៖ រ៉ូម៉ានី រុស្ស៊ី ស៊ែប៊ី និង ស្លូវ៉ាគី។ ភាសាមួយចំនួនផ្សេងទៀតដែលមិនមែនអម្បូរភាសាឥណ្ឌូ-អឺរ៉ុបដែរនោះមានដូចជា៖ ភាសាបាស្ក (Basque), ភាសាហ្សកហ្ស៊ី, ភាសាអហ្សែបែហ្សង់ និង ភាសានៃជនជាតិភាគតិចនៃប្រទេសរុស្ស៊ី។
ពហុភាសានិយម និង ការអភិរក្សភាសាតំបន់ និងភាសាជនជាតិភាគតិច ត្រូវបានទទួលស្គាល់ជាគោលដៅនយោបាយនៃអឺរ៉ុបនាពេលបច្ចុប្បន្ន។
សូមមើលផងដែរ
កំណត់សម្គាល់
Wikiwand - on
Seamless Wikipedia browsing. On steroids.