ប្រទេសនៅអាស៊ី

From Wikipedia, the free encyclopedia

Remove ads

អត្ថបទនេះគឺជាបញ្ជីរដ្ឋអធិបតេយ្យ និងរដ្ឋអនិស្សរភាពនៅទ្វីបអាស៊ី។ បច្ចុប្បន្ន រដ្ឋប្រទេសចំនួន ៤៩ ត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ (រដ្ឋទាំងអស់នោះសុទ្ធតែជាសមាជិកនៃអង្គការសហប្រជាជាតិ) រដ្ឋចំនួនពីរដែលអធិបតេយ្យភាពមានការកំណត់តែត្រូវបានទទួលស្គាល់ជាអន្តរជាតិ រដ្ឋចំនួនបួនជារដ្ឋគ្មានការទទួលស្គាល់ និងរដ្ឋអនិស្សរភាពមានចំនួនប្រាំមួយ។

ក្នុងចំណោមរដ្ឋចំនួន ៤៩ ដែលមានវត្តមាននៅក្នុងបញ្ជីនេះ មានរដ្ឋប្រទេសចំនួនពីរដែលត្រូវបានចាត់ទុកថាជាផ្នែកនៃទ្វីបអឺរ៉ុបនិងអាហ្រ្វិក។ នេះដោយសារតែរដ្ឋទាំងពីរនោះមានទឹកដីមួយផ្នែកដែលស្ថិតនៅក្នុងទ្វីបអាស៊ី។ ទោះបីជាទឹកដីនៃសហព័ន្ធរុស្ស៊ីមួយភាគធំត្រូវស្ថិតនៅក្នុងទ្វីបអាស៊ីមែនប៉ុន្តែជាទូទៅគេបានចាត់ទុករុស្ស៊ីជាផ្នែកមួយនៃអឺរ៉ុបដោយសារតែវាមានប្រវត្តិសាស្ត្រ វប្បធម៌ ជនជាតិ និងនយោបាយទាក់ទងនឹងអឺរ៉ុបខ្លាំង។ មូលហេតុមួយទៀតនោះគឺដោយសារតែរុស្ស៊ីមានរដ្ឋធានីស្ថិតនៅទ្វីបអឺរ៉ុបហើយប្រជាជនភាគច្រើនរបស់ខ្លួនក៏រស់នៅក្នុងទ្វីបអឺរ៉ុបផងដែរ។ មួយទៀតគឺប្រទេសអេហ្ស៊ីប, អេហ្ស៊ីបមានទឹកដីតូចមួយនៅអាស៊ីដែលមានឈ្មោះថាឧបទ្វីបស៊ីណៃក៏ប៉ុន្តែមនុស្សទូទៅតែងចាត់ទុកអេហ្ស៊ីបជាប្រទេសនៅទ្វីបអាហ្រ្វិកដោយសារតែប្រជាជននិងទឹកដីភាគច្រើនរបស់ខ្លួនស្ថិតក្នុងទ្វីបអាហ្រ្វិក។

Remove ads

រដ្ឋអធិបតេយ្យ

រដ្ឋអធិបតេយ្យគឺជាសមាគមនយោបាយមួយដែលមានអធិបតេយ្យភាពលើប្រជាជនខ្លួនហើយប្រជាជនទាំងនោះត្រូវធ្វើការសម្រេចចិត្តដើម្បីបំពេញនូវផលប្រយោជន៍នៃប្រទេសជាតិខ្លួន។[] យោងទៅតាមអនុសញ្ញាម៉ុងតេវីដេអូបានឱ្យដឹងថា៖ រដ្ឋនីមួយៗត្រូវតែមានប្រជាជនជានិរន្ត មានទឹកដីកំណត់ច្បាស់លាស់ មានរដ្ឋាភិបាលដឹកនាំសមរម្យ និងមានសមត្ថភាពក្នុងការធ្វើទំនាក់ទំនងជាមួយនឹងរដ្ឋដទៃទៀត។[]

រដ្ឋសមាជិកអង្គការសហប្រជាជាតិ

Thumb

រដ្ឋប្រទេសអាស៊ីចំនួនសរុប ៤៩ គឺមាននៅក្នុងបញ្ជីខាងក្រោមនេះហើយរដ្ឋទាំង ៤៩ នោះគឺសុទ្ធតែជាសមាជិកនៃអង្គការសហប្រជាជាតិ[]

ព័ត៌មានបន្ថែម ទង់ជាតិ, ផែនទី ...

រដ្ឋដែលមានការទទួលស្គាល់ខ្លះៗ

រដ្ឋប៉ាឡេស្ទីនគឺជារដ្ឋដែលមានការទទួលស្គាល់ជាអន្តរជាតិច្រើនហើយមានស្ថានភាពជារដ្ឋសង្កេតការណ៍របស់អង្គការសហប្រជាជាតិប៉ុន្តែមិនមានការគ្រប់គ្រងជាក់ស្តែងលើទឹកដីខ្លួនឡើយ ចំណែកឯតៃវ៉ាន់វិញគឺជារដ្ឋមួយដែលមានអធិបតេយ្យភាពជាក់ស្តែងពេញលេញលើទឹកដីនិងទំនាក់ទំនងក្រៅផ្លូវការជាមួយសហគមន៍អន្តរជាតិភាគច្រើនតែមិនត្រូវបានទទួលស្គាល់ជាទូទៅទេ។ តៃវ៉ាន់ (កាលនុះហៅថា សាធារណរដ្ឋចិន) គឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិប៉ុន្តែចាប់តាំងឆ្នាំ១៩៧១ មកតៃវ៉ាន់លែងត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិទៀតឡើយ។

ព័ត៌មានបន្ថែម ទង់ជាតិ, ផែនទី ...

រដ្ឋដែលមានការទទួលស្គាល់តិចតួច ឬគ្មាន

ព័ត៌មានបន្ថែម ទង់ជាតិ, ផែនទី ...
Remove ads

ទឹកដីអនិស្សរភាព

ព័ត៌មានបន្ថែម ទង់ជាតិ, ផែនទី ...
Remove ads

តំបន់ពិសេសដែលនៅក្រោមអធិបតេយ្យភាពរដ្ឋផ្សេង

អង្គទាំងពីរខាងក្រោមគឺជាតំបន់ដ៏សំខាន់របស់រដ្ឋគ្រប់គ្រងរបស់ពួកគេ ហើយព្រមទាំងមានអំណាចនយោបាយទៀតផងដែលត្រូវបានសម្រេចតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិ។

ព័ត៌មានបន្ថែម ទង់ជាតិ, ផែនទី ...

កំណត់ចំណាំ

  1. ទឹកដីភាគច្រើននៃប្រទេសអេហ្ស៊ីបគឺស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ បើគិតតាមភូមិសាស្ត្រ ដែនដីប្រទេសនេះមួយផ្នែកតូចដែលមានឈ្មោះថាឧបទ្វីបស៊ីណៃគឺស្ថិតនៅក្នុងទ្វីបអាស៊ី។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads