អាស៊ី (ភាសាអង់គ្លេស៖ Asia, ភាសាបារាំង៖ Asie) គឺជា​ទ្វីប​មួយ​ធំជាងគេ និងមាន​ប្រជាជន​ច្រើនជាងគេ​បង្អស់​នៅលើ​ភពផែនដី​។ ទ្វីប​នេះ បាន​គ្របដណ្ដប់លើផ្ទៃដី​ប្រមាណ ៤៤,៥៧៩,០០០ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី និង ៨.៧% នៃ​ផ្ទៃផែនដី។ ដោយ​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ដែលស្មើនឹងប្រមាណ ៦០% នៃ​ប្រជាជន​ទាំងអស់នៅលើពិភពលោក អាស៊ីគឺមានចំនួនប្រជាជនច្រើនជាងប្រជាជននៅទ្វីបផ្សេងទៀតទាំងអស់បូកបញ្ចូលគ្នាទៅទៀត។

ព័ត៌មានសង្ខេប ផ្ទៃក្រឡា, ចំនួនប្រជាជន ...
អាស៊ី
Thumb
ផ្ទៃក្រឡា៤៤,៥៧៩,០០០[1]
ចំនួនប្រជាជន៤,៦៩៤,៥៧៦,១៦៧ (២០២១, ទី១)[2][3]
សន្ទភាពប្រជាជន១០០/គម
ប្រទេសសមាជិក អសប ចំនួន ៤៩
រដ្ឋសង្កេតការណ៍ អសប ចំនួន ១
រដ្ឋចំនួន ៥ ផ្សេងទៀត (list of countries)
Dependencies
Unrecognized regions
ភាសាបញ្ជីភាសា
ល្វែងម៉ោងUTC+២ ទៅ UTC+១២
អន្តរជាល ដ.ក.ច..asia
ទីក្រុងសំខាន់ៗ
  • បញ្ជីតំបន់មាតុបុរៈ
  • បញ្ជីទីក្រុង
បិទ

ដើមឡើយ អាស៊ី​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្ទាំងទ្វីប​ដ៏​ធំ "អឺរ៉ាស៊ី" ក្រោយ​ផ្នែក​ខាងកើត​ត្រូវ​បាន​កាត់ចេញ​ទៅជា "ទ្វីបអឺរ៉ុប" ដែល​លាតសន្ធឹង​ចាប់ពី​ខាងកើត​នៃ​ព្រែកជីកស៊ុយអេ ខាងកើត​អ៊ូរ៉ាល់ និង ខាងត្បូង​នៃ​ជួរភ្នំកាវកាស សមុទ្រ​កាសព្យែន និង​សមុទ្រខ្មៅ​។ ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។

ប្រភព​នៃ​ឈ្មោះ

ពាក្យ "អាស៊ី" (Asia) មាន​ប្រភព​មកពី​ពាក្យ​ក្រិចបុរាណ "Ἀσία" ត្រូវ​បាន​សន្មត​ជាលើកដំបូង​ដោយ​ប្រវត្តិវិទូក្រិច ឈ្មោះ "ហេរ៉ូដូទុស" (ប្រហែល ៤៤០ មុន​គ.ស) ដើម្បី​តំណាង​ឲ្យ "អាណាតូលី" (Anatolia) ឬ ដើម្បី​ពណ៌នា​អំពី​សង្គ្រាមពែក សំដៅ​ទៅលើ "ចក្រភពពែក" ។

ការកំណត់​ខណ្ឌសីមា

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.