អាហ្វ្រិក
From Wikipedia, the free encyclopedia
អាហ្វ្រិក (ភាសាអង់គ្លេស៖ Africa, ភាសាបារាំង៖ Afrique) គឺជាទ្វីបធំជាងគេទីពីរនៅលើភពផែនដី និងជាទ្វីបដែលមានប្រជាជនច្រើនជាងគេទីពីរបន្ទាប់ពី ទ្វីបអាស៊ី។ ទ្វីបអាហ្វ្រិកមានផ្ទៃក្រឡាប្រហែល ៣០.៣ លានគីឡូម៉ែត្រការ៉េ (ដោយរួមបញ្ចូលទាំងបណ្ដាកោះនៅជុំវិញផង) ដែលគ្របដណ្ដប់ប្រមាណ ៦% នៃផ្ទៃផែនដី និង ២០% នៃផ្ទៃដីពិភពលោក។[៣] ប្រជាជនប្រមាណ ១.៤ ពាន់លាននាក់[១][២] (គិតត្រឹមឆ្នាំ២០២១) មានវត្តមានរស់នៅលើទ្វីបមួយនេះ ដែលស្មើនឹង ១៤.២% នៃចំនួនប្រជាជនសរុបលើពិភពលោក។ ទោះបីមានឈ្មោះជាទ្វីបដែលសម្បូរធនធានធម្មជាតិច្រើនក៏ដោយក្ដី ក៏ទ្វីបអាហ្រ្វិកនៅតែជាទ្វីបដែលមានភោគទ្រព្យតិចតួចបំផុតបើគិតក្នុងមនុស្សម្នាក់ៗ និងមានភោគទ្រព្យសរុបតិចបំផុតទីពីរ ដោយនៅពីក្រោយតែទ្វីបអូសេអានីប៉ុណ្ណោះ។ វិជ្ជាករបានចោតលើកត្តាជាច្រើនជុំវិញវិបត្តិក្រីក្រនៅអាហ្វ្រិក ដោយកត្តាទាំងនោះរួមមាន៖ កត្ដាភូមិសាស្ត្រ អាកាសធាតុ កុលសម្ព័ន្ធនិយម[៤] អាណានិគមនិយម សង្គ្រាមត្រជាក់[១០] អាណានិគមនិយមបែបថ្មី កង្វះលទ្ធិប្រជាធិបតេយ្យ និងអំពើពុករលួយជាដើម។[៤] ថ្វីត្បិតជាដីមានភោគសម្បត្តិទាបមែន តែការពង្រីកវិស័យសេដ្ឋកិច្ចនាពេលថ្មីៗនេះ បូករួមជាមួយចំនួនប្រជាជនវ័យក្មេងដ៏ច្រើនបានធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងបរិបទសកលលោកបច្ចុប្បន្ន។
![]() | |
ផ្ទៃក្រឡា | ៣០,៣៧០,០០០ គម២ (ទី២) |
---|---|
ចំនួនប្រជាជន | ១,៣៩៣,៦៦៦,៤៤៤[១][២] (២០២១, ទី២) |
សន្ទភាពប្រជាជន | ៤៦.១/គម២ (២០២១) |
ប្រទេស | ៥៤+២*+៥** (*ជម្លោះ) (**ដែនដី) (list of countries) |
Dependencies | ដែនដីក្រៅ (៥)
|
ភាសា | ១២៥០–៣០០០ ភាសា |
ល្វែងម៉ោង | UTC-១ ទៅ UTC+៤ |
ទីក្រុងសំខាន់ៗ | ទីប្រជុំជនធំៗប្រចាំទ្វីប៖ គែរ • ឡាកូស • គីនស្យាសា • ចូហានណេសបួរ • លូអង់ដា • ខាទូម • ដាអេសសាឡាម • អាប៊ីច្សង់ • អាឡិចសង់ឌ្រី • គីហ្កាលី • ណៃរ៉ូប៊ី • អាល់ហ្សែរ • កាប់ថោន • កាណូ • ដាការ • កាសាប្លង់កា • អាឌីសអាបាបា • កំប៉ាឡា |
ទ្វីបនេះត្រូវបានព័ទ្ធជុំវិញដោយសមុទ្រមេឌីទែរ៉ាណេនៅប៉ែកខាងជើង ព្រែកជីកស៊ុយអេ និងសមុទ្រក្រហមនៅភាគឦសាន្ត មហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍ និង មហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច។ ទ្វីបអាហ្វ្រិកមានរដ្ឋចំនួន ៥៤ ប្រទេស (ទទួលស្គាល់ដោយ អសប ទាំងអស់) បូករួមទាំងកោះម៉ាដាហ្កាស្កា និងប្រជុំកោះចំណុះជាច្រើនទៀត។ អាល់ហ្សេរីគឺជាប្រទេសធំជាងគេនៅទ្វីបអាហ្រ្វិកបើគិតតាមទំហំផ្ទៃដី រីឯនីហ្សេរីយ៉ាជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតប្រចាំទ្វីបនេះ។ បណ្ដាប្រទេសនៃទ្វីបអាហ្វ្រិកចូលសហការគ្នាតាមរយៈអង្គការសហភាពអាហ្វ្រិកដែលមានទីស្នាក់ការនៅទីក្រុងអាឌីសអាបាបា។
អាហ្រ្វិកជាទ្វីបតែមួយគត់ដែលស្ថិតនៅលើខ្សែអេក្វាទ័រ និងមេឌីរីយាងតែមួយ ហើយក៏ជាទ្វីបតែមួយដែរដែលលាតសន្ធឹងពីតំបន់អាកាសធាតុភាគខាងជើងទៅអាកាសធាតុភាគខាងត្បូង។[១១] មួយភាគធំនៃទ្វីបនេះនិងប្រទេសភាគច្រើនមានទីតាំងស្ថិតនៅក្នុងអឌ្ឍគោលខាងជើង ហើយតំបន់និងប្រទេសមួយចំនួនតូចស្ថិតនៅអឌ្ឍគោលខាងត្បូង។ មួយចំណែកធំនៃទ្វីបនេះបានគ្របដណ្ដប់លើតំបន់ត្រូពិច លើកលែងតែសាហារ៉ាខាងលិច អាល់ហ្សេរី លីប៊ី និងអេហ្ស៊ីប ចុងខាងជើងនៃប្រទេសម៉ូរីតានី និងទឹកដីទាំងមូលនៃប្រទេសម៉ារ៉ុក ស៊ីអ៊ូតា មេលីឡា និងប្រទេសទុយនីស៊ី ដោយតំបន់និងប្រទេសខាងលើនេះសុទ្ធតែស្ថិតនៅផ្នែកខាងលើតំបន់ត្រូពិចកក្កដានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងជើង។ ផ្ទុយទៅវិញ ភាគខាងត្បូងប្រទេសណាមីប៊ី ភាគខាងត្បូងប្រទេសបូតស្វាណា មួយផ្នែកធំនៃប្រទេសអាហ្វ្រិកខាងត្បូង ទឹកដីទាំងមូលនៃរដ្ឋឡេសូតូ និងអេស្វាទីនី និងចុងខាងត្បូងនៃប្រទេសម៉ូសំប៊ិក និងម៉ាដាហ្កាស្កាសុទ្ធតែមានទីតាំងនៅផ្នែកខាងក្រោមនៃតំបន់ត្រូពិចមករានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងត្បូង។
ទ្វីបអាហ្រ្វិកជាដែនដីដែលមានជីវចម្រុះខ្ពស់ និងជាទ្វីបដែលមានមហាសត្តនិករច្រើនជាងគេ។ ក៏ប៉ុន្តែ ទ្វីបអាហ្រ្វិកក៏ទទួលរងនូវផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែររួមមាន៖ វាលលំហកម្ម ការកាប់បំផ្លាញព្រៃឈើ កង្វះទឹក និងការបំពុលជាដើម។ ស្ថានភាពបរិស្ថាននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ស្មានថានឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាមុន ជាពិសេសនៅពេលដែលបាតុភូតបម្រែបម្រួលអាកាសធាតុកំពុងតែរីកសកម្មនៅទូទាំងសកលលោក។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលនៃអង្គការសហប្រជាជាតិទទួលបន្ទុកបម្រែបម្រួលអាកាសធាតុបានកំណត់ថា អាហ្រ្វិកជាទ្វីបដែលងាយរងគ្រោះបំផុតដោយបម្រែបម្រួលអាកាសធាតុ។[១២][១៣]
ទ្វីបអាហ្វ្រិមានប្រវត្តិសាស្រ្តវែងឆ្ងាយ ស្មុគស្មាញ ហើយជារឿយៗមិនសូវត្រូវបានសហគមន៍ប្រវត្តិសាស្ត្រពិភពលោកឱ្យតម្លៃប៉ុន្មានទេ។[១៤] តំបន់អាហ្រ្វិកខាងកើតត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាទីដើមកំណើតនៃមនុស្សលោក និងក្រុមអូមីនីដេ។ មនុស្សដំបូងបំផុត និងបុព្វបុរសរបស់ពួកគេត្រូវបានឧប្បតិដ្ឋាននៅប្រមាណ ៧ លានឆ្នាំមុន (សូមអានអត្តបទអំពី មនុស្ស)។ សំណល់គ្រោងឆ្អឹងអូម៉ូសាព្យាងបុរាណៗត្រូវបានគេរកឃើញនៅក្នុងប្រទេសអេត្យូពី អាហ្វ្រិកខាងត្បូង និងប្រទេសម៉ារ៉ុក ហើយអូម៉ូសាព្យាងជាទូទៅត្រូវបានគេជឿថាមានដើមកំណើតនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំមុនមកម៉្លេះ។[២១] ទ្វីបអាហ្រ្វិកក៏ត្រូវបាននរវិទូចាត់ទុកថាជាទ្វីបដែលមានហ្សែនចម្រុះជាងគេផងដែរ ដែលជាលទ្ធផលនៃវត្តមានមនុស្សរស់នៅយូរជាងគេ។
អរិយធម៌មនុស្សសម័យដើមដូចជា អេហ្ស៊ីបបុរាណ និងការតាចបានលេចឡើងនៅតំបន់អាហ្វ្រិកខាងជើង។ ក្រោយពីឆ្លងកាត់ប្រវត្តិដ៏យូរអន្លាយ បូករួមជាមួយការធ្វើចំណាកស្រុក និងពាណិជ្ជកម្មនានា ទ្វីបអាហ្រ្វិកបានក្លាយជាទឹកដីដែលមានជាតិសាសន៍ វប្បធម៌ និងភាសាចម្រុះច្រើនសន្ធឹកសន្ធាប់។ ក្នុងរយៈពេល ៤០០ ឆ្នាំចុងក្រោយនេះ ឥទ្ធិពលអរិយធម៌អឺរ៉ុបបានហូរចូលទ្វីបនេះដោយចាប់ផ្តើមនៅសតវត្សទី ១៦ នៅពេលដែលអឺរ៉ុបបានចូលធ្វើពាណិជ្ជកម្មជាមួយជនជាតិដើមអាហ្វ្រិក ដែលជាលទ្ធផល ពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិកក៏បានកើតមានឡើង និងនាំឱ្យមានវត្តមានជនជាតិអាហ្រ្វិកជាច្រើននៅទ្វីបអាមេរិក។ ចាប់ពីចុងសតវត្សទី ១៩ ដល់ដើមសតវត្សទី ២០ ប្រជាជាតិអឺរ៉ុបបានដាក់អាណានិគមលើទឹកដីនៃទ្វីបអាហ្រ្វិកស្ទើរតែទាំងអស់ ដោយមានតែប្រទេសអេត្យូពី និងលីបេរីយ៉ាប៉ុណ្ណោះដែលជារដ្ឋឯករាជ្យ។[២២] រដ្ឋបច្ចុប្បន្ននៅទ្វីបអាហ្រ្វិកភាគច្រើនបានកើតចេញពីដំណើរដកអាណានិគមកិច្ចក្រោយចប់សង្គ្រាមលោកលើកទី២។
ប្រវត្តិសាស្ត្រ
បុរេប្រវត្តិ

ទ្វីបអាហ្រ្វិកត្រូវបានចាត់ទុកដោយបុរាណវិទូភាគច្រើនថាជាទឹកដីដែលមានវត្តមានមនុស្សរស់នៅដ៏ចំណាស់ជាងគេបំផុតនៅលើភពផែនដី ដោយពួកមនុស្សគឺមានប្រភពមកពីទ្វីបនេះឯង។[២៣] ក្នុងអំឡុងពាក់កណ្តាលសតវត្សទី ២០ នរវិទ្យាបានរកឃើញហ្វូស៊ីលជាច្រើន និងភស្តុតាងនៃវត្តមានរបស់មនុស្សដែលមានអាយុកាលប្រមាណ ៧ លានឆ្នាំមុន។[២៤]
ក្រោយការវិវត្តនៃអូម៉ូសាព្យាងនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំ ម.ប. (មុនបច្ចុប្បន្ន)[១៦][១៧][១៨][១៩] មនុស្សភាគច្រើនរស់នៅចិញ្ចឹមជីវិតដោយការបរបាញ់សត្វ និងប្រមូលបន្លែផ្លែឈើនៅតាមតំបន់នៃទ្វីបអាហ្វ្រិក។[២៥][២៦] ក្រុមមនុស្សដំបូងទាំងនេះបានផ្លាសទីចេញពីទ្វីបអាហ្រ្វិក ហើយបានទៅតាំងទីលំនៅនៅជុំវិញពិភពលោកនៅប្រមាណ ៥០,០០០ ឆ្នាំ ម.ប. ដោយធ្វើដំណើរចេញតាមច្រកបាបអែលម៉ង់ដេប[២៧][២៨] ច្រកសមុទ្រជីប្រាល់តា[២៩][៣០] និងដីសន្ទះស៊ុយអេ។[៣១]
ការលេចឡើងនៃអរិយធម៌មនុស្ស
ប្រទេសនៅទ្វីបអាហ្វ្រិក
មាន៦១ប្រទេសនៅអាហ្រ្វិក (ខ្លះជាដែនដីរបស់ប្រទេស នៅទ្វីប អីរ៉ុប មាន៥តំបន់

អាហ្វ្រិកខាងកើត
- ប៊ូរុនឌី
- កូម៉ូរូស
- ជីបូទី
- អេរីទ្រា
- អេត្យូពី
- កេនយ៉ា
- ម៉ាដាហ្គាស្ការ
- ម៉ាឡាវី
- មូរីទូស
- ម៉ាយូទេ (ប្រទេស បារាំង)
- ម៉ូហ្សំប៉ិក
- រេអូនីអូណ (ប្រទេស បារាំង)
- រ្វ៉ាន់ដា
- សេសែល
- សូម៉ាលី
- តង់ហ្សានី
- អ៊ុយហ្គាន់ដា
- ហ្សំប៊ី
អាហ្វ្រិកកណ្តាល
- អង់ហ្គូឡា
- កាមេរូន
- សាធារណរដ្ឋ អាហ្វ្រិកកណ្ដាល
- ឆែត
- កុងហ្គូ (ឃីនសាសា)
- កុងហ្គូ (ប្រេសាវីល)
- អេក្វាទ័រ ហ្គីនី
- ហ្កាបុង
- សៅតូមេ និង ព្រីនស៊ីប
អាហ្វ្រិកខាងជើង
លេខរៀង | ទង់ជាតិ និង ឈ្មោះប្រទេស | ឈ្មោះប្រទេសជាអក្សរអង់គ្លេស | អក្សរកាត់ | ទីក្រុង | ផ្ទៃដី (km2) |
---|---|---|---|---|---|
១ | ![]() |
Algeria | ALG | Algiers | 2,381,740 |
២ | ទំព័រគំរូ:ទិន្នន័យប្រទេស កោះកាណារី | Canary Islands | |||
៣ | ទំព័រគំរូ:ទិន្នន័យប្រទេស សេយូតា | Ceuta | |||
៤ | ![]() | Cairo | 1,001,451 | ||
៥ | ![]() | Libya | Tripoli | 1,759,540 | |
៦ | ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ាឌីរ៉ា | Madeira | |||
៧ | ទំព័រគំរូ:ទិន្នន័យប្រទេស ម៉េឡីលឡា | Melilla | |||
៨ | ![]() |
Morocco | |||
៩ | ![]() |
Sudan | |||
១០ | ទំព័រគំរូ:ទិន្នន័យប្រទេស ទុយណេស៊ី | Tunisia | TUN | Tunis | 163,610 |
១១ | ![]() |
Western Sahara |
- អាល់ហ្សេរី
- អេហ្ស៊ីប
- លីប៊ី
- ម៉ារ៉ុក
- ស៊ូដង់
- ទុយណេស៊ី
- សាហារ៉ាខាងលិច
- ប្រជុំកោះកាណារីអាស (រាជាអាណាច័ក្រអេស្ប៉ាញ)
- សេអូតា (រាជាអាណាច័ក្រអេស្ប៉ាញ)
- ប្រជុំកោះម៉ាដេអីរ៉ា (ព័រទុយហ្គាល់)
- មេលីយ៉ា (រាជាអាណាច័ក្រអេស្ប៉ាញ)
អាហ្វ្រិកខាងត្បូង
- បូសស្វានណា
- លេសូតូ
- ហ្ស៊ីមបាវ៉េ
- ណាមីប៊ី
- ប្រទេសអាហ្វ្រិកខាងត្បូង
- អេស្វាទីនី
អាហ្វ្រិកខាងលិច
- ប៊ែនីន
- ប៊ូគីណា ហ្វាសូ
- ខេបវើត
- កូឌីវ័រ
- ហ្សែមបៀរ
- ហ្គាណា
- ហ្គីនៀ
- ហ្គីនៀ-ប៊ីសូ
- លីបេរីយ៉ា
- ម៉ាលី
- មូរីតានី
- នីហ្សេ
- នីហ្សេរីយ៉ា
- សាងហេឡេង អាសេណសីអូណ និង ទ្រីស្សតាង របស់កូណា (ចក្រភពអង់គ្លេស)
- សេណេហ្គាល់
- សេរ៉ាឡេអូន
- តូហ្គូ
- ព្រះចៅហ្វារ៉ាអុង រ៉ាមេសេស្សទី២ នៅអេហ្ស៊ីប
- នៅហ្ស៊ីមបាវ៉េ
- នៅតង់ហ្សានៀរ
- មនុស្សប្រុសប្រជាជន តូអារ៉េក នៅអាល់ហ្សេរី
- មនុស្សប្រុសប្រជានកុលសម្ពន្ទ នៅបូសស្វានណា
- មនុស្សស្រី នៅប៊ែនីន
- មនុស្សស្រី នៅកេនយ៉ា
- ទីក្រុង (កាអីរូ នៅ អេហ្ស៊ីប
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.