ឆ្នាំ ២០២៣

From Wikipedia, the free encyclopedia

Remove ads

គ.ស. ២០២៣​ ត្រូវ​នឹង ព.ស. ២៥៦៧ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃអាទិត្យ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៣ នៃសកលសករាជ និងគ្រិស្តសករាជ

ព័ត៌មានសង្ខេប
ព័ត៌មានសង្ខេប ឆ្នាំ ២០២៣ ក្នុង​ប្រតិទិន​ផ្សេងៗ ...

នៅក្នុងឆ្នាំ ២០២៣ គេឃើញថា ភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ ១៩ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសបិទបញ្ចប់ស្ថានភាពអាសន្នសុខភាពសកលនៃជំងឺនេះនៅក្នុងខែឧសភា។ គ្រោះមហន្តរាយធម្មជាតិរួមមាន គ្រោះរញ្ជួយដីដ៏សាហាវបំផុតទីប្រាំនៃសតវត្សទី២១ បានកើតឡើងនៅប្រទេសតួកគី និងស៊ីរី ដែលបណ្តាលឱ្យមនុស្សជិត ៦០,០០០ នាក់បាត់បង់ជីវិត, ព្យុះស៊ីក្លូនហ្វ្រេដឌី (ដែលជាព្យុះស៊ីក្លូនត្រូពិចដែលសកម្មយូរបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ) បាននាំឱ្យមនុស្សស្លាប់ជាង ១,៤០០ នាក់នៅក្នុងប្រទេសម៉ាឡាវី និងម៉ូសំប៊ិក, ខ្យល់ព្យុះដានីយ៉ែលដែលជាព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីព្យុះស៊ីក្លូនណាហ្គីសនៅក្នុងឆ្នាំ២០០៨ បានសម្លាប់មនុស្សយ៉ាងតិច ១១,០០០ នាក់នៅប្រទេសលីប៊ី, គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានរង្គួសរង្គើប៉ែកខាងលិចប្រទេសម៉ារ៉ុកដោយបានសម្លាប់មនុស្សចំនួន ២,៩៦០នាក់, និងគ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានអង្រួនភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន ដែលនាំឱ្យបាត់បង់ជីវិតមនុស្សជាង ១,៤០០ នាក់។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងសង្រ្គាមស៊ីវិលមីយ៉ាន់ម៉ាបានបន្តកើតឡើងនៅក្នុងឆ្នាំ២០២៣ ហើយរដ្ឋប្រហារជាបន្តបន្ទាប់គ្នា ជម្លោះប្រដាប់អាវុធជាច្រើន និងវិបត្តិនយោបាយ បានផ្ទុះឡើងនៅតាមបណ្ដាប្រទេសអាហ្វ្រិកជាច្រើន ជាពិសេសគឺ សង្រ្គាមនៅស៊ូដង់នោះឯង។ ជម្លោះអ៊ីស្រាអែល–ប៉ាឡេស្ទីនបានពុះឡើងសារជាថ្មីនៅក្នុងខែតុលា នៅពេលដែលក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ដែនជ្រោយហ្កាហ្សា បានធ្វើការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ដែលនាំឱ្យខាងអ៊ីស្រាអែលសម្រេចប្រកាសសង្រ្គាមលើក្រុមហាម៉ាស់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ បានឈានចូលដល់ទីបញ្ចប់ នៅពេលដែលប្រទេសអាស៊ែបៃសង់បានលើកទ័ពចូលឈ្លានពាន រួចក៏បង្កឱ្យជនជាតិអាមេនីជាង ១០០,០០០ នាក់រត់ភៀសខ្លួនចេញពីតំបន់នេះ។

Remove ads

មេដឹកនាំកម្ពុជា

ព្រឹត្តិការណ៍

មករា

  • ១ មករា – ប្រទេសក្រូអាស៊ីបានចាប់ផ្ដើមប្រើប្រាក់អឺរ៉ូ ហើយបានចូលជាសមាជិកទី ២៧ នៃតំបន់ស្សិនគែន និងសមាជិកទី ២០ នៃហ្សូនអឺរ៉ូ[]
  • ៥ មករា – ព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប បេណេឌីកទី១៦ ត្រូវបានប្រារព្ធឡើងនៅទីលានសាំងព្យែរក្នុងបុរីវ៉ាទីកង់។[]
  • ៨ មករា
    • ការបោះឆ្នោតសភាបេណាំងឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង ដោយគណបក្សសហភាពវឌ្ឍនភាពដើម្បីបន្តដំណើរ ទទួលបានអាសនៈភាគច្រើន។[]
    • ជំងឺរាតត្បាតកូវីដ ១៩៖ ប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញដើម្បីទទួលភ្ញៀវអន្តរជាតិ ដោយនេះត្រូវជាការបិទបញ្ចប់នៃកំហិតធ្វើដំណើរដែលបានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២០។[]
    • អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល ចាអៀ បុលសូណារ៉ូ បានរួមគ្នាសម្រុកចូលសន្ធប់ក្នុងស្ថាប័នកំពូលទាំងបីរបស់រដ្ឋគឺ សមាជជាតិ តុលាការសហព័ន្ធកំពូល និងវិមានប្រធានាធិបតីផ្លាណាល់តូ[]
  • ១៥ មករា – ជើងយេទីអ៊ែរឡាញ ៦៩១ បានធ្លាក់​នៅ​ក្នុង​ពេល​កំពុងធ្វើដំណើរហោះចូល​ទី​ក្រុងប៉ូខារ៉ា ប្រទេស​នេប៉ាល់ ដោយបានសម្លាប់​មនុស្ស​ទាំង ៧២ ​នាក់​នៅ​លើ​យន្តហោះ។[]
  • ១៦ មករា – សង្គ្រាមធីក្រេ៖ កងកម្លាំងពិសេសប្រចាំអាំហារ៉ា បានដកខ្លួនចេញពីតំបន់ធីក្រេ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលគាំទ្រដោយសហភាពអាហ្រ្វិក រវាងរដ្ឋាភិបាលអេត្យូពី និងរណសិរ្សរំដោះប្រជាជនធីក្រេ[]
  • ១៧ មករា – លោកង្វៀន ស៊ួនហ្វុកបានលាលែងពីតំណែងជាប្រធានាធិបតីវៀតណាម ចំពេលមានរឿងអាស្រូវជាច្រើនកំពុងលេចឡើងក្នុងជួររដ្ឋាភិបាល[]
  • ១៨ មករា – ការធ្លាក់ឧទ្ធម្ភាគចក្រនៅទីក្រុងប្រូវ៉ារី ក្បែររដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សចំនួន ១៤ នាក់ ដោយក្នុងនោះមានរួមទាំងរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងអ៊ុយក្រែន លោកដេនីស ម៉ូណាសធាស្គី ផងដែរ។[][១០][១១]
  • ២០ មករា – សភាទ្រីនីតេ និងតូបាគោបានបោះឆ្នោតជ្រើសរើសអតីតប្រធានព្រឹទ្ធសភាគឺលោក គ្រីស្ទីន កង់ហ្កាលូ ជាប្រធានាធិបតីនៃប្រទេសដោយសំឡេង ៤៨–២២។[១២]
  • ២១ មករា
    • ប្រទេសបួគីណាហ្វាសូបានស្នើ​ឱ្យ​កងកម្លាំង​បារាំង​ដកខ្លួន​ចេញពី​ទឹកដីរបស់ពួកគេបន្ទាប់ពី​មានការផ្អាក​កិច្ចព្រមព្រៀង​យោធា​ដែល​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​បារាំងនៅ​ក្នុង​ប្រទេស។[១៣]
    • សង្គ្រាមធីក្រេកងកម្លាំង​អេរីត្រេបាន​ដក​ខ្លួនចេញ​ពី​ក្រុងស្សាយអ៊ឺ និង​ទីប្រជុំជន​សំខាន់ៗ​ផ្សេងទៀត​ក្នុង​តំបន់ធីក្រេនៃប្រទេស​អេត្យូពី[១៤]
  • ២៥ មករា – លោកគ្រីស ហ៊ីបគីនបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បន្តពីលោកស្រីចាស៊ីនដា អារឌែន ក្រោយពីលោកស្រីបានលាលែងនៅប្រាំមួយថ្ងៃមុន។[១៥]
  • ២៧ មករា – ភាពចលាចលបានផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែលបន្ទាប់ពីកងកម្លាំងយោធាអ៊ីស្រាអែលបានចុះធ្វើប្រតិបត្តិការបង្ក្រាបសកម្មជនឥស្លាមនិយមនៅក្រុងជេនីន ដែលជាហេតុបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនចំនួនប្រាំបួននាក់បាត់បង់ជីវិត។ បន្ទាប់មក ប៉េងប៉ោង​អគ្យន្តរាយត្រូវ​បាន​​បង្ហោះ​ចូល​ទៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​អ៊ីស្រាអែល​រស់នៅ ដោយអ៊ីស្រាអែលបាន​ឆ្លើយ​តបវិញ​តាមរយៈ​ការ​បាញ់​ប្រហារ​តាម​ផ្លូវ​អាកាស។ ក្រោយមកនៅថ្ងៃដដែរនោះ ជនស៊ីវិលជ្វីហ្វចំនួន ៧ នាក់បានរងការបាញ់សម្លាប់នៅក្នុងវិហារជ្វីហ្វមួយនៅយេរូសាឡឹមខាងកើត។[១៦][១៧]
  • ២៧–២៨ មករា – ជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីឆែកឆ្នាំ ២០២៣ បានប្រព្រឹត្តិធ្វើឡើងដោយមានលោកពេទត៍ ប៉ាវែលជាអ្នកឈ្នះឆ្នោត។[១៨]
  • ៣០ មករា
    • អត្តឃាតកម្មបំផ្ទុះគ្រាប់បែកនៅក្នុងវិហារឥស្លាមមួយក្នុងទីក្រុងប៉េសាវ៉ា ប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងតិចចំនួន ១០១ នាក់ និងជាង ២២០ នាក់ផ្សេងទៀតបានរងរបួស។[១៩][២០]
    • នាយករដ្ឋមន្ត្រីហ្វីជី លោកស៊ីធីវេនី រ៉ាប៊ូកាបានបញ្ជាក់ថា ប្រទេសគីរីបាទីនឹងចូលរួមក្នុងវេទិកាប្រជុំកោះប៉ាស៊ីហ្វិកឡើងវិញ បន្ទាប់ពីបានចាកចេញពីអង្គការនេះកាលពីមួយឆ្នាំមុន។[២១]

កុម្ភៈ

  • ១ កុម្ភៈ – វិបត្តិរូបិយវត្ថុលីបង់ធនាគារកណ្តាលនៃលីបង់បានកំណត់បញ្ចុះតម្លៃប្រាក់ផោនលីបង់ប្រមាណ ៩០% ខណៈចំពេលប្រទេសខ្លួនកំពុងមានវិបត្តិហិរញ្ញវត្ថុដ៏រ៉ាំរ៉ៃ។[២២]
  • ២ កុម្ភៈ
    • អ៊ីស្រាអែល និង​ស៊ូដង់បាន​ប្រកាស​បញ្ចប់​កិច្ច​ព្រមព្រៀង​មួយ​ដែល​នាំ​ឱ្យទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​​ប្រក្រតីភាព។[២៣]
    • ធនាគារកណ្ដាលអឺរ៉ុប និងធនាគារអង់គ្លេសបានតម្លើងអត្រាការប្រាក់ខ្លួនឡើង ០.៥ ភាគរយ ដើម្បីទប់ទល់នឹងអតិផរណា មួយថ្ងៃក្រោយពីធនាគារកណ្ដាលនៃសហរដ្ឋអាមេរិកបានបង្កើនអត្រាមូលនិធិសហព័ន្ធឡើង ០.២៥ ភាគរយ។[២៤]
  • ៣ កុម្ភៈ – សហរដ្ឋអាមេរិកបានប្រកាសថាខ្លួនកំពុងតាមដាន"បាឡុងចារកម្ម"របស់ប្រទេសចិនដែលកំពុងហោះរសាត់នៅលើទឹកដីនៃទ្វីបអាមេរិក ដោយបាឡុងទីមួយបានរសាត់ចេញពីទឹកដីយូគុននៃប្រទេសកាណាដាទៅរដ្ឋការ៉ូលីណាខាងត្បូងនៃសហរដ្ឋអាមេរិក មុនពេលត្រូវបានបាញ់កម្ទេចនៅថ្ងៃបន្ទាប់ និងបាឡុងទីពីរបានកំពុងហោះរសាត់លើប្រទេសកូឡុំប៊ី និងប្រេស៊ីល[២៥][២៦]
  • ៥ កុម្ភៈ
    • ការបោះឆ្នោតប្រធានាធិបតីស៊ីបឆ្នាំ២០២៣ បានប្រព្រឹត្តធ្វើឡើងដោយមានលោកនីកូស គ្រីស្តូឌូលីដស៍ជាប់ឆ្នោតជាប្រធានាធិបតី[២៧][២៨]
    • ព្យុះស៊ីក្លូនហ្វ្រេដឌីបានលេចជាសណ្ឋានឡើងនៅឯមហាសមុទ្រឥណ្ឌា ដោយវាបានក្លាយជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានសម្លាប់មនុស្សស្លាប់ជាង ១,៤០០ នាក់ និងមានអ្នករបួសរាប់មិនអស់ បូករួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ។
  • ៦ កុម្ភៈ – រញ្ជួយដីកម្រិត ៧.៨ វ៉ិចទ័រ បានផ្ទុះឡើងនៅប៉ែកខាងត្បូងនិងកណ្ដាលនៃប្រទេសតួកគី និងនៅប៉ែកខាងជើងនិងលិចនៃប្រទេសស៊ីរី ហើយជាលទ្ធផល វាបានបង្កឱ្យមានការខូតខាតយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្សរហូតដល់ទៅ ៥៩,០០០ នាក់ ខណៈមនុស្សជាង ១២១,០០០ នាក់ទៀតបានទទួលរងរបួស។[២៩][៣០][៣១]
  • ១៣ កុម្ភៈ – ការបោះឆ្នោតប្រធានាធិបតីបង់ក្លាដែសឆ្នាំ២០២៣ ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែកុម្ភៈ ត្រូវបានរៀបចំឡើង ដោយមានលោកសាហាប៊ូឌីន ជូបពូជាប់ឈ្មោះជាបេក្ខភាពប្រធានាធិបតីតែម្នាក់គត់ ហើយដូច្នេះលោកក៏ត្រូវបានជាប់ឆ្នោតដោយគ្មានសម្លេងប្រឆាំង។[៣២][៣៣]
  • ១៤ កុម្ភៈ – សភាអឺរ៉ុបបានអនុម័តបំរាមហាមឃាត់លើការលក់រថយន្តប្រើសាំង និងម៉ាស៊ូតនៅក្នុងសហភាពអឺរ៉ុបចាប់ពីឆ្នាំ២០៣៥ តទៅដោយលើកឡើងពីតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅទ្វីបអឺរ៉ុប និងលើកកម្ពស់រថយន្តអគ្គិសនី[៣៤]
  • ១៦ កុម្ភៈ – នីតិបុគ្គលនៅក្នុងសភាឌូម៉ានៃប្រទេសរុស្ស៊ីបានបោះឆ្នោតដករុស្ស៊ីចេញពីអនុសញ្ញាចំនួន ២១ នៃក្រុមប្រឹក្សាអឺរ៉ុប[៣៥]
  • ១៧ កុម្ភៈ – កងនាវាចរអាហ្រ្វិកខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នារយៈពេលដប់ថ្ងៃនៅមហាសមុទ្រឥណ្ឌាជាមួយប្រទេសរុស្ស៊ី និងចិន[៣៦]
  • ១៩ កុម្ភៈ – វិបត្តិ​លីប៊ីសហភាព​អាហ្វ្រិកបាន​ប្រកាស​រៀបចំ​សន្និសីទ​សន្តិភាព​ដើម្បី​ដោះស្រាយ​អស្ថិរភាព​នៅក្នុងប្រទេស​លីប៊ី[៣៧]
  • ២១ កុម្ភៈ – លោកវ្ល៉ាឌីមៀរ ពូទីនបានប្រកាសថា រុស្ស៊ីបានសម្រេចព្យួរចំណូលរួមរបស់ខ្លួននៅក្នុង New START ដែលជាសន្ធិសញ្ញាកាត់បន្ថយគ្រាប់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។[៣៨]
  • ២៣ កុម្ភៈ – ប្រទេសអូម៉ង់បានបើកដែនអាកាសរបស់ខ្លួនដល់ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែលដើម្បីធ្វើដំណើរហោះហើរឆ្លងកាត់ជាលើកដំបូង នៅក្នុងន័យពង្រឹងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋទាំងពីរ។[៣៩]
  • ២៥ កុម្ភៈ – ការបោះឆ្នោតសកលនីហ្សេរីយ៉ាឆ្នាំ២០២៣៖ លោកបូឡា ទីនូប៊ូត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនីហ្សេរីយ៉ាដោយបានយកឈ្នះលើអតីតអនុប្រធានាធិបតី លោកអាទីគុ អាប៊ូបាកា និងពីទ័រ អូប៊ី[៤០][៤១]
  • ២៧ កុម្ភៈ – ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយជុំវិញការកែប្រែចំណុមមួយចំនួនក្នុងពិធីសារអៀរឡង់ខាងជើង[៤២]
  • ២៨ កុម្ភៈ – ឧប្បត្តិហេតុរថភ្លើង​បុកគ្នា​នៅ​ក្នុងតំបន់តេសាលី ប្រទេស​ក្រិក បានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៥៧​ នាក់ និងមានអ្នករងបួស​ប្រមាណរាប់សិប​នាក់ផ្សេងទៀត។[៤៣]

មីនា

  • ២ មីនា – រដ្ឋសភាជាតិវៀតណាមបានប្រកាសតែងតាំងលោកវ៉ូ វ៉ាន់ធឿង ជាប្រធានាធិបតីថ្មី បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៩៨.៣៨% ពីសភាវៀតណាម។[៤៤]
  • ៤ មីនា
    • រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិបានយល់ព្រមលើក្របខ័ណ្ឌច្បាប់សម្រាប់សន្ធិសញ្ញាសមុទ្រខ្ពស់ដែលមានគោលដៅការពារ ៣០% នៃមហាសមុទ្រពិភពលោកនៅឆ្នាំ២០៣០។[៤៥][៤៦]
    • ជម្លោះគីវូ៖ ប្រទេសប៊ូរុនឌីបានបញ្ជូនទាហាន ១០០ នាក់ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងចលនាបះបោរដោយក្រុមកងជីវពលនៅទីនោះ។
  • ៥ មីនា – ការបោះឆ្នោតសភាអេស្តូនីឆ្នាំ២០២៣គណបក្សកំណែទម្រង់ដែលដឹកនាំដោយលោកស្រីកាយ៉ា កាឡាសបានឈ្នះអាសនៈភាគច្រើន។[៤៧]
  • ៨ មីនា – ក្រុម​ឧទ្ទាម​ជីហាដ​ដែលគេស្គាល់ថា ​កងកម្លាំង​ប្រជាធិបតេយ្យ​សម្ព័ន្ធ​បាន​​សម្លាប់​មនុស្ស​ប្រមាណ ៣៥ នាក់ដោយប្រើប្រាស់កាំបិត​ផ្លែវែង ស្ថិតនៅក្នុង​ភូមិមូកុនឌី, គីវូខាងជើង, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។[៤៨]
  • ១០ មីនា
    • ការបោះឆ្នោតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន៖ លោកស៊ី ជីនពីងត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីសម្រាប់អាណត្តិទីបីដែលមិនធ្លាប់មានពីមុនមក។[៤៩]
    • អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតបានយល់ព្រមស្ដារទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញបន្ទាប់ពីប្រទេសទាំងពីរបានផ្តាច់ទំនាក់ទំនងគ្នាកាលពីឆ្នាំ២០១៦។[៥០]
    • ធនាគារ Silicon Valley Bank ដែលត្រូវជាធនាគារធំបំផុតទី១៦ នៅសហរដ្ឋអាមេរិក បានដួលរលំ ហើយវាបានបង្កឱ្យមានផលប៉ះពាល់យ៉ាងដំណំដល់ក្រុមហ៊ុនធំៗនៅជុំវិញពិភពលោក ដោយនេះជាការដួលរលំធនាគារធំបំផុតមួយចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨[៥១][៥២]
    • ជម្លោះគីវូ៖ ប្រទេសអង់កូឡាបានប្រកាសពីការបញ្ជូនទ័ពទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីបទឈប់បាញ់រវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម M23 បានទទួលបរាជ័យ។
  • ១៤ មីនា – OpenAI បានបើកដំណើរការ GPT-4 ដែលជាម៉ូឌែលភាសាដ៏ធំសម្រាប់ ChatGPT ដែលអាចឆ្លើយតបទៅនឹងរូបភាព និងអាចដំណើរការបានរហូតដល់ ២៥,០០០ ពាក្យ។[៥៣]
  • ១៧ មីនា – តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ដោយនេះជាដីកាចាប់ខ្លួនដំបូងចំពោះមេដឹកនាំនៃប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ[៥៤][៥៥]
  • ១៩ មីនា – ធនាគារវិនិយោគស្វីស UBS Group AG បានយល់ព្រមទិញ ក្រេឌីតស្វីស (Credit Suisse) ក្នុងតម្លៃ ៣ ពាន់លាន CHF (៣.២ ពាន់លានដុល្លារ) ដោយមានការសម្របសម្រួលពីរដ្ឋាភិបាលស្វីស និងអាជ្ញាធរត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុស្វីស[៥៦]
  • ២០ មីនា – ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានបញ្ចេញរបាយការណ៍សំយោគនៃរបាយការណ៍វាយតម្លៃលើកទីប្រាំមួយរបស់ខ្លួនស្តីពីបម្រែបម្រួលអាកាសធាតុ[៥៧]
  • ២៦ មីនា
    • ប្រទេសហុងឌូរ៉ាសបានបោះបង់ការទទួលស្គាល់ការទូតចំពោះសាធារណរដ្ឋចិន និងប្តូរមកទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនវិញ។[៥៨]
    • បាតុកម្មប្រឆាំងកំណែទម្រង់តុលាការនៅអ៊ីស្រាអែល៖ បាតុកម្មទ្រង់ទ្រាយធំមួយបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីស្រាអែលបន្ទាប់ពីនាយករដ្ឋមន្ត្រីលោកបេនយ៉ាមិន នេតាញ៉ាហ៊ូបានបណ្តេញរដ្ឋមន្ត្រីការពារជាតិចេញពីតំណែងក្រោយពីរដ្ឋមន្ត្រីនោះបាននិយាយរិះគុននឹងផែនការប្តូរប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។[៥៩][៦០]
  • ២៩ មីនា
    • ប្រទេសប្រេស៊ីល និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីធ្វើពាណិជ្ជកម្មដោយប្រើរូបិយវត្ថុរៀងៗខ្លួន ដោយនេះជាការបិទបញ្ចប់បម្រើបម្រាស់ប្រាក់ដុល្លារ​អាមេរិកសម្រាប់ពាណិជ្ជកម្មប្រទេសទាំងពីរជាអន្តរការី។[៦១]
    • ប្រទេសបួគីណាហ្វាសូបានបើកទំនាក់ទំនងការទូតឡើងវិញជាផ្លូវការជាមួយប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧។[៦២]
  • ៣០ ខែមីនា – តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា សហរដ្ឋអាមេរិកបានរំលោភលើសន្ធិសញ្ញាមិត្តភាពជាមួយប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានអនុញ្ញាតឱ្យតុលាការក្នុងស្រុករបស់ខ្លួនបង្កកទ្រព្យធនដែលកាន់កាប់ដោយក្រុមហ៊ុនអ៊ីរ៉ង់។[៦៣]

មេសា

  • ២ មេសា
    • ការបោះឆ្នោតសភាជាតិប៊ុលហ្ការី បាននាំឱ្យមានការបង្កើតនូវរដ្ឋាភិបាលចម្រុះមួយដែលដឹកនាំដោយលោកនីកូឡៃ ដេនកូហ្វជានាយករដ្ឋមន្ត្រី និងទីបំផុតបានបញ្ចប់នូវវិបត្តិនយោបាយរយៈពេលពីរឆ្នាំ។[៦៤]
    • ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ុងតេណេគ្រោ ត្រូវបានប្រព្រឹត្តិធ្វើឡើង ដោយលោកយ៉ាកូហ្វ មីឡាតូវិកដែលមកពីចលនាអឺរ៉ុបឥឡូវ! បានយកឈ្នះក្នុងការបោះឆ្នោតជុំទីពីរ និងបានក្លាយជាប្រធានាធិបតីទីមួយដែលមិនមកពីគណបក្សប្រជាធិបតេយ្យនៃសង្គមនិយមបន្ទាប់ពីប្រទេសនេះបានប្រកាន់យកប្រព័ន្ធពហុបក្សនៅឆ្នាំ១៩៩០ មក។[៦៥]
    • ការបោះឆ្នោតសភាជាតិហ្វាំងឡង់ ត្រូវបានប្រារព្ធឡើង ដោយគណបក្សជាតិចម្រុះដែលដឹកនាំដោយលោកពេទតេរី អ័រប៉ូបានទទួលសម្លេងគាំទ្រច្រើនជាងគេ។[៦៦]
    • ការបោះឆ្នោតសភាជាតិអង់ដូរ៉ា ត្រូវបានប្រារព្ធធ្វើឡើង ដោយគណបក្សកាន់អំណាចឈ្មោះ ប្រជាធិបតេយ្យសម្រាប់អង់ដូរ៉ា បានបន្តទទួលអាសនៈភាគច្រើន។[៦៧]
  • ៤ មេសា – ហ្វាំងឡង់បានក្លាយជាសមាជិកទី ៣១ នៃអង្គការណាតូ និងជារដ្ឋសមាជិកណាតូទីប្រាំដែលមានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី។[៦៨]
  • ១០ មេសា – ករណីបែកធ្លាយឯកសារចំនួនពីរពីមន្ទីរបញ្ចកោណ ដែលផ្ទុកខ្លឹមសារលម្អិតស្ដីពីជំនួយយោធាបរទេស ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានបែកធ្លាយនៅលើបណ្ដាញអ៊ីនធើណេត។[៦៩]
  • ១១ មេសា – សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា៖ អ្នកភូមិប៉ាហ្ស៊ីជីយ៉ាងតិច ១៦៥ នាក់ត្រូវបានប្រហារសម្លាប់ដោយកងទ័ពអាកាសមីយ៉ាន់ម៉ាក្នុងអំឡុងពេលប្រារព្ធពិធីបើកការិយាល័យរដ្ឋបាលនៃកងកម្លាំងការពារប្រជាជន[៧០]
  • ១៤ មេសា – Jupiter Icy Moons Explorer (JUICE) ត្រូវបានបាញ់បង្ហោះដោយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដើម្បីស្វែងរុករកជីវិតនៅក្នុងប្រព័ន្ធចូវាន ដោយមានការំពឹងថានឹងទៅដល់នៅឆ្នាំ២០៣១។[៧១]
  • ១៥ មេសា
    • ថាមពលនុយក្លេអ៊ែរនៅអាល្លឺម៉ង់បានឈប់ដំណើរការជាផ្លូវការបន្ទាប់ពីការប្រកាសបិទរោងចក្រថាមពលចុងក្រោយបង្អស់នៅក្នុងប្រទេស។[៧២][៧៣]
    • ជម្លោះប្រដាប់អាវុធបាន​ផ្ទុះឡើងនៅ​ក្នុង​ប្រទេស​ស៊ូដង់​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់ និង​កង​កម្លាំង​គាំទ្រ​រហ័ស (RSF)។ ក្នុងជម្លោះនេះ RSF បានដណ្ដើមកាន់កាប់អាកាសយានដ្ឋានអន្តរជាតិខាទូម និងវិមានប្រធានាធិបតីនៅរដ្ឋធានីខាទូម[៧៤]
  • ១៩ មេសា – មនុស្សយ៉ាងតិច ៩០ នាក់បានបាត់បង់ជីវិត ខណៈ ៣២២ នាក់ផ្សេងទៀតបានទទួលរងរបួសក្នុងឧប្បត្តិហេតុរត់ជាន់គ្នាក្នុងកម្មវិធីសប្បុរសធម៌រ៉ាម៉ាដាននៅទីក្រុងសាណា ប្រទេសយេម៉ែន[៧៥][៧៦]
  • ២០ មេសា – រ៉ុក្កែតស្តារស្ស៊ីប (Starship) របស់ SpaceX ដែលត្រូវជារ៉ុក្កែតដ៏ធំ និងមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មាន ត្រូវបានធ្វើតេស្តបាញ់បង្ហោះពីមូលដ្ឋាននៅទីក្រុងបូឆាឈីរ៉ានៃរដ្ឋតិចសាស់។ វាបានផ្ទុះនៅរយៈនាទីទីបួនក្រោយពីការបាញ់បង្ហោះ។[៧៧]
  • ២៥ មេសា – ​អត្តឃាត​កម្ម​បែបសាសនា​ម្យ៉ាង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃស្សាកាហូឡា ប្រទេស​កេនយ៉ា។ សាកស័ពរបស់សាវ័កនៃ"សាសនា"នោះចំនួន ២២៧ នាក់ត្រូវបានរកឃើញនៅក្នុងផ្នូរដីរាក់នៅពាសពេញបរិវេណព្រៃ។ មនុស្សជាង ៦១១ នាក់ផ្សេងទៀតនៅតែស្ថិតក្នុងសភាពការណ៍បាត់ខ្លួន។[៧៨]
  • ២៩ មេសា – ការបោះឆ្នោតសកលនីវវេឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង ដោយនាយករដ្ឋមន្ត្រីកាន់អំណាចគឺលោកដាល់តុន តាហ្កេឡាហ្គីបានបន្តជាប់ឆ្នោតជាថ្មីជានាយករដ្ឋមន្ត្រីនីវវេ[៧៩]
  • ៣០ មេសា – ការបោះឆ្នោតសកលប៉ារ៉ាគ្វេឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង ដោយបេក្ខជននៃគណបក្សកូឡារ៉ាដូ លោកសានទីអាហ្កូ ប៉េញ្ញាបានក្លាយជាប្រធានាធិបតីជាប់ឆ្នោត ក្នុងលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។[៨០]

ឧសភា

  • ៣ ឧសភា – ការបាញ់សម្លាប់រង្គាលនៅសាលារៀនមួយបានកើតឡើងនៅក្នុងទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី[៨១] ករណីសម្លាប់រង្គាលលើកទីពីរបានកើតឡើងនៅថ្ងៃបន្ទាប់នៅជិតម៉្លាដេណូវ៉ាក និងស្មេដេរេវ៉ូ[៨២] ព្រឹត្តិការណ៍ទាំងប៉ុន្មាននេះបានធ្វើឱ្យមនុស្សចំនួន ១៩ នាក់បាត់បង់ជីវិត ហើយនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តបង្កើនបទប្បញ្ញត្តិស្តីពីកម្មសិទ្ធិកាំភ្លើង[៨៣] និងជាបន្ទាប់បានផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំ។[៨៤]
  • ៤ ឧសភា – គ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានរំជួយតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយបានសម្លាប់មនុស្សជាង ៤០០ នាក់។[៨៥]
  • ៥ ឧសភា – អង្គការសុខភាពពិភពលោកបានបិទបញ្ចប់សេចក្ដីប្រកាសជំងឺកូវីដ-១៩ ជាគ្រោះអាសន្នសុខភាពសកល ប៉ុន្តែនៅបន្តសម្ដៅលើវាថាជាជំងឺរាតត្បាតសកល[៨៦][៨៧]
  • ៦ ឧសភា – ពីធីរាជាភិសេករបស់ព្រះបាទឆាលស៍ទី៣ ជាព្រះមហាក្សត្រ និងព្រះរាជនីកាមីលឡាជាមហាក្សត្រិយានីនៃសហរាជាណាចក្រ និងសហធនរដ្ឋប៉ុន្មានផ្សេងទៀត បានប្រារព្ធធ្វើឡើងនៅវិហារវេស្តមីនស្ទើរ រាជធានីឡុងដ៍[៨៨]
  • ៧ ឧសភា – ប្រទេសស៊ីរីត្រូវបានទទួលបញ្ចូលជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ឡើងវិញ បន្ទាប់ពីសមាជិកភាពខ្លួនត្រូវបានព្យួរនៅឆ្នាំ២០១១។[៨៩]
  • ៩ ឧសភា – ព្យុះស៊ីក្លូនម៉ូកា (Mocha) បានលេចចេញជារូបរាងឡើងនៅមហាសមុទ្រឥណ្ឌា ហើយបានបក់គួចវាយចូលប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ដោយបានសម្លាប់មនុស្សជាង ៤០០ នាក់ និងធ្វើឱ្យមនុស្សម្នាជាង ៧០០ នាក់ផ្សេងទៀតទទួលរងរបួស។[៩០]
  • ១១ ឧសភា – អង្គការសុខភាពពិភពលោកបានបិទបញ្ចប់សេចក្ដីប្រកាសជំងឺអុតស្វាជាគ្រោះអាសន្នសុខភាពសកល។[៩១]
  • ១៤ ឧសភា
    • ការបោះឆ្នោតសកលថៃឆ្នាំ២០២៣ បានប្រព្រឹត្តិធ្វើឡើង ដោយមានគណបក្សនិយមប្រជាធិបតេយ្យដូចជា គណបក្សកាវក្លៃ (ឈានមុខ) និងគណបក្សភឿថៃបានឈ្នះអាសនៈភាគច្រើននៅក្នុងសភាតំណាងរាស្រ្តថៃ ខណៈដែលគណបក្សនិយមយោធាដូច គណបក្សកម្លាំងប្រជារដ្ឋបានបាត់បង់អាសនៈជាបន្តបន្ទាប់។[៩២]
    • កិច្ចប្រជុំកំពូលជី៧ លើកទី៤៩ បានផ្ដើមដំណើរការឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គីបានធ្វើដំណើរមកដល់ប្រទេសជប៉ុននៅថ្ងៃទីពីរនៃជំនួបកំពូលមួយនេះ។[៩៣]
  • ២១ ឧសភា
    • ការបោះឆ្នោតនីតិបញ្ញត្តិក្រិកឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង។ គណបក្សប្រជាធិបតេយ្យថ្មីដែលកំពុងកាន់អំណាចបានឈ្នះអាសនៈភាគច្រើននៅក្នុងសភាអេលេនិក។ ប៉ុន្មានថ្ងៃក្រោយមក នាយករដ្ឋមន្ត្រីកាន់អំណាចគឺលោកគីរីអាកូស មីតសូតាគីសបាន​អំពាវនាវ​ឱ្យមាន​ការ​បោះ​ឆ្នោតមុនកាលកំណត់​មួយ​ទៀត​ដែល​​ត្រូវ​ធ្វើ​ឡើងនៅ​ខែ​មិថុនា។[៩៤]
    • ការបោះឆ្នោតសភាទីម័រខាងកើតឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានលោកហ្សាណាណា ហ្គូសម៉ាវជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទីម័រខាងកើត[៩៥]
  • ២៤ ឧសភា – ប្រទេសកាណាដា និងអារ៉ាប៊ីសាអ៊ូឌីតបានព្រមព្រៀងគ្នាស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរបានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ២០១៨ ជុំវិញឃាតកម្មចាម៉ាល់ ខាស្យូហ្គី[៩៦]
  • ២៥ ឧសភា – ប្រទេសរុស្ស៊ី និងបេឡារុសបានចុះកិច្ចព្រមព្រៀងនៅទីក្រុងមីនស្កឹ ដែលអនុញ្ញាតឱ្យមានវត្តមានទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររុស្ស៊ីនៅលើទឹកដីបេឡារុស។[៩៧]
  • ២៨ ឧសភា – ជុំទីពីរនៃការបោះឆ្នោតសភាតួកគីឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើង ដោយលោករ៉េសិប តាយីប អ៊ែរដូហ្កានបានយកឈ្នះលើលោកកេម៉ាល់ គីលីច្សដារ៉ូហ្គូ ដោយសំឡេង ៥២.១៨% ដែលអនុញ្ញាតឱ្យលោកបន្តកាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត។[៩៨]
  • ៣១ ឧសភា – ការបោះឆ្នោតប្រធានាធិបតីឡេតូនីឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើង ដោយមានលោកអេដហ្ការ រីនកេវិចជាប់ឆ្នោតជាប្រធានាធិបតីឡេតូនី[៩៩]

មិថុនា

  • ២ មិថុនា – រថភ្លើងបុកគ្នានៅរដ្ឋអូឌីសា ប្រទេសឥណ្ឌា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៩៦ នាក់បាត់បង់ជីវិត និងជាង ១,២០០ នាក់ផ្សេងទៀតទទួលរងរបួស។[១០០]
  • ៦ មិថុនា
    • ការបោះឆ្នោតនីតិបញ្ញត្តិគីនេ-ប៊ីសាវឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង។ វេទិកាបក្សសម្ព័ន្ធរួម - តេរ៉ារ៉ង់កា ដែលដឹកនាំដោយគណបក្សអាហ្វ្រិកដើម្បីឯករាជ្យភាពគីនេ និងកាប់វែរ បានឈ្នះអាសនៈភាគច្រើន។[១០១]
    • ការបោះឆ្នោតសកលគុយវ៉ែតឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងបន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​មុនត្រូវបានចាត់ទុកជាមោឃៈដោយ​តុលាការ​ធម្មនុញ្ញ។[១០២] សមាជិកសភាចំនួន ៣៨ រូបដែលមកពីសម័យប្រជុំសភាឆ្នាំ២០២២ នោះបានរក្សាអាសនៈរបស់ពួកគេដដែរ ខណៈដែលពីររូបទៀតមកពីសម័យប្រជុំឆ្នាំ២០២០ បានវិលមកកាន់កាប់អាសនៈវិញ។ បន្ថែមពីនេះ សមាជិក​សភា​ថ្មី ​១០ ​រូប​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​លើក​ដំបូង។[១០៣]
    • ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ ទំនប់វារីអគ្គិសនីណូវ៉ាកាកូហ្វកា ដែលមានទីតាំងស្ថិតនៅខេត្តខឺសុនក្រោមឥទ្ធិពលរុស្ស៊ី ត្រូវបានរងការបំផ្លិចបំផ្លាញ ដែលជាហេតុនាំឱ្យមានការគំរាមកំហែងគ្រោះទឹកជំនន់ក្នុងតំបន់។[១០៤][១០៥]
  • ១១ មិថុនា – ប្រទេសហុងឌូរ៉ាសបានបើកស្ថានទូតដំបូងរបស់ខ្លួននៅទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់កាលពីខែមីនា។[១០៦]
  • ១២ មិថុនា – ប្រទេសអេរីត្រេបានចូលរួមក្នុងប្លុកពាណិជ្ជកម្មតំបន់ហៅ អាជ្ញាធរអន្តររដ្ឋាភិបាលដើម្បីការអភិវឌ្ឍជាថ្មីបន្ទាប់ពីបានព្យួរសមាជិកភាពរបស់ខ្លួនកាលពីឆ្នាំ២០០៧។[១០៧]
  • ១៣ មិថុនា – មនុស្សយ៉ាងតិច ១០៣ នាក់បានបាត់បង់ជីវិត នៅពេលដែលទូករៀបចំពិធីអាពាហ៍ពិពាហ៍មួយគ្រឿងបានក្រឡាប់លិចនៅឯទន្លេនីហ្សេ ក្នុងរដ្ឋក្វារ៉ា ប្រទេសនីហ្សេរីយ៉ា[១០៨]
  • ១៤ មិថុនា
    • អ្នកវិទ្យាសាស្ត្ររាយការណ៍ពីការបង្កើតអំប្រ៊ីយ៉ុងសំយោគរបស់មនុស្សដំបូងពីកោសិកាដើម ដោយមិនចាំបាច់ត្រូវការមេជីវិតឈ្មោល ឬកោសិកាស៊ុតឡើយ។[១០៩]
    • មនុស្សយ៉ាងហោចណាស់ ៨២ នាក់បានស្លាប់ និង ៥០០ នាក់ទៀតត្រូវបានប្រកាសបាត់ខ្លួន បន្ទាប់ពីទូកដឹកទេសន្តរប្រវេសជនមួយគ្រឿងបានក្រឡាប់លិចនៅក្បែរឆ្នេរសមុទ្រប៉េឡូប៉ូណែស ប្រទេសក្រិក[១១០]
  • ១៨ មិថុនា – ហេតុការណ៍ផ្ទុះនាវាមុជទឹកទីតង់៖ មនុស្សទាំងប្រាំនាក់ដែលមានវត្តមាននៅលើ ទីតង់ (Titan) ដែលជានាវាមុជទឹកសមុទ្រជ្រៅចុះទៅទស្សនាសំណល់កប៉ាល់ទីតានិច ត្រូវបានបាត់បង់ជីវិតដោយសារតែនាវារបស់ខ្លួនត្រូវផ្ទុះបែកជាបំណែក។[១១១]
  • ​១៩​​ មិថុនា​
    • មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តជា​ឯកច្ឆ័ន្ទលើសន្ធិសញ្ញាសមុទ្រខ្ពស់ដែលត្រូវជាសន្ធិសញ្ញា​ផ្ដួចផ្ដើមឆ្ពោះទៅរកការអភិរក្សសមុទ្រនៅក្នុងដែនទឹកអន្តរជាតិ[១១២]
    • ប្រទេសកាតា​ និងអេមីរ៉ាតអារ៉ាប់រួមបានប្រកាសថារដ្ឋទាំងពីរនឹងស្ដារទំនាក់ទំនងការទូតសារឡើងវិញបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសខ្លួនត្រូវបានព្យួរនៅអំឡុងវិបត្តិការទូតកាតា[១១៣]
  • ២៣ មិថុនា –​ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ក្រុមទាហានសុីឈ្នួលវ៉ាក់ណែដែលដឹកនាំដោយលោកអេវហ្គីនី ព្រីហ្គោហ្សុីន បានបំផ្ទុះជម្លោះប្រដាប់អាវុធជាមួយកងយោធារុស្ស៊ី និងបានវាយដណ្តើមយកទីក្រុងរ៉ូស្តូហ្វសួលឺដុង និងផ្នែកមួយនៃតំបន់វ៉ូរ៉ូណេហ៍មុនពេលត្រូវដកខ្លួនចេញនៅថ្ងៃបន្ទាប់ក្រោយពីបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពមួយក្រោមការសម្របសម្រួលពីប្រធានាធិបតីប្រទេសបេឡារុស​ លោកអាឡិចសាន់ដឺ លូកាសិនកូ[១១៤]
  • ២៥ មិថុនា – ការបោះឆ្នោតនីតិបញ្ញត្តិក្រិក​​​​ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង។ លោកគីរីអាកូស​ មីតសូតាគីសមកពីគណបក្សប្រជាធិបតេយ្យថ្មីបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីដោយបានឈ្នះអាសនៈភាគច្រើននៅក្នុងសភាក្រិក[១១៥]
  • ២៨ មិថុនា – ការបោះឆ្នោតសកលសៀរ៉ាលេអូនឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង។ លោកជូលៀស ម៉ាអាដា ប៊ីយ៉ូនៃ​គណបក្ស​ប្រជាជន​សៀរ៉ាលេអូន​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បន្ថែមមួយអាណត្តិទៀត។[១១៦]
  • ៣០ មិថុនា – ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតជាឯកច្ឆ័ន្ទ បញ្ចប់បេសកកម្ម មីនូស្មា (MINUSMA) ដែលជាបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសម៉ាលី[១១៧]

កក្កដា

  • ៣ កក្កដា – បណ្ដារោងចក្រចម្រាញ់ប្រេងនៅឥណ្ឌាបានចាប់ផ្តើមទិញនាំចូលប្រេងពីប្រទេសរុស្ស៊ីជាប្រាក់យន់របស់ចិន ជំនួសឱ្យប្រាក់ដុល្លារ​អាមេរិក ដោយសារកំណើនទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ី។[១១៨]
  • ៤ កក្កដា – អ៊ីរ៉ង់បានចុះ​ចូល​​ជាមួយ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ដោយ​ក្លាយ​ខ្លួនជា​សមាជិក​ទី​ប្រាំបួន​នៃ​អង្គការនេះ។[១១៩]
  • ៨ កក្កដា – នៅឯប្រទេសហុល្លង់ សម្ព័ន្ធភាពដឹកនាំរដ្ឋាភិបាលត្រូវបានដួលរលំ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក ម៉ាក រូតបានប្រកាសលាលែងពីតំណែងនាពេលដ៏ខ្លីខាងមុខ។[១២០]
  • ៩ កក្កដា – ប្រទេសនូវែលហ្សេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។[១២១]
  • ១០ កក្កដា
    • ប្រទេសចិន និងកោះសូឡូម៉ុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងនគរបាលប្រជាជនចិន និងកងកម្លាំងភូមិន្ទនគរបាលកោះសូឡូម៉ុង ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។[១២២]
    • គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងទិន្នន័យថ្មីមួយក្នុងគោលបំណងដោះស្រាយភាពមិនច្បាស់ការផ្នែកច្បាប់ដែលក្រុមហ៊ុននៅអឺរ៉ុប និងអាមេរិកតែងតែប្រឈមនៅពេលផ្ទេរទិន្នន័យបុគ្គល[១២៣]
  • ១៩ កក្កដា – ព្យុះទីហ្វុងដុកស៊ូរីបានកកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ហើយបានបន្តបោកបកចូលតំបន់អាស៊ីអាគ្នេយ៍ដោយបានសម្លាប់មនុស្សចំនួន ១៣៧ នាក់។
  • ២០ កក្កដា – ២០ សីហា – ពានរង្វាន់បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ បានប្រព្រឹត្តិធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុមអេស្ប៉ាញបានយកឈ្នះលើអង់គ្លេសដោយលទ្ធផល ១–០។
  • ២០ កក្កដា – ប្រទេសបូលីវី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ។[១២៤]
  • ២៣ កក្កដា
    • ភ្លើងឆាបឆេះព្រៃនៅក្រិក៖ ភ្ញៀវទេសចររាប់ពាន់រាប់ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីទីក្រុងរ៉ូដនៃប្រទេសក្រិក ខណៈដែលកំពុងមានភ្លើងឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅ និងរលកកម្ដៅដ៏ខ្លាំងបានជះមកលើតំបន់ជុំវិញ។[១២៥]
    • ការបោះឆ្នោតសកលកម្ពុជា បានប្រព្រឹត្តិធ្វើឡើង ដោយគណបក្ស​ប្រជាជន​កម្ពុជាបន្តកាន់កាប់អាសនៈភាគច្រើននៅក្នុងរដ្ឋសភា ខណៈលោកហ៊ុន ម៉ាណែតបានឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មី។[១២៦]
    • ការបោះឆ្នោតសកលអេស្ប៉ាញ ត្រូវបានប្រព្រឹត្តិធ្វើឡើង ដោយគណបក្សប្រជាជនអេស្ប៉ាញបានក្លាយជាគណបក្សធំបំផុតនៅក្នុងសភា[១២៧]
  • ២៦ កក្កដា – ប្រធានាធិបតីប្រទេសនីហ្សេ លោកម៉ូហាម៉េដ បាហ្សូម ត្រូវបានគេផ្តួលរំលំនៅក្នុងរដ្ឋប្រហារមួយ បន្ទាប់ពីសមាជិកនៃឆ្មាំប្រធានាធិបតីរបស់លោក និងកងកម្លាំងប្រដាប់អាវុធជាតិបានដណ្តើមអំណាចគ្រប់គ្រងប្រទេស និងតម្លើងលោកឧត្តមសេនីយ៍ អាប់ដួររាហាម៉ាន ត្ស៊ីអានី ជាមេដឹកនាំនៃរបបយោធាថ្មី។[១២៨]
  • ៣០ កក្កដា – មនុស្សចំនួន ៦៣ នាក់ត្រូវបានបាត់បង់ជីវិត និងជាង ២០០ នាក់ទៀតបានទទួលរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅទីក្រុងខារ ប្រទេសប៉ាគីស្ថាន។ ក្រុមរដ្ឋឥស្លាម–ខេត្តកូរ៉ាសាន បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។[១២៩]

សីហា

  • ១ សីហា – កំណើនកម្ដៅសកល៖ មហាសមុទ្រពិភពលោកបានឡើងសីតុណ្ហភាពដល់មកម្រិតខ្ពស់ថ្មីមួយគឺ ២០.៩៦ °C។ ខែកក្កដាក៏ត្រូវបានអ្នកជំនាញបញ្ជាក់ផងដែរថាជាខែដែលក្តៅបំផុតក្នុងកំណត់ត្រាសីតុណ្ហភាពជាមធ្យមនៅលើផ្ទៃផែនដី។[១៣០][១៣១]
  • ៨ សីហា – ភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ៖ ផ្ទៃដីប្រមាណ ១៧,០០០ អេកឺរត្រូវបានភ្លើងឆាបឆេះ ហើយមនុស្សយ៉ាងតិច ១០០ នាក់ត្រូវបានស្លាប់ និងបួននាក់បានបាត់ខ្លួន។[១៣២]
  • ១៦ សីហា – ២១ សីហា – ព្យុះហ៊ីលឡារី ដែលត្រូវជាព្យុះវេរម្ភវាតប៉ាស៊ីហ្វិកប្រភេទទីបួន បានវាយប្រហារឧបទ្វីបបាហាកាលីហ្វ័រញ៉ា និងកាលីហ្វ័រញ៉ាខាងត្បូង ដោយនេះជាលើកទីមួយនៅក្នុងរយៈពេល ៨៤ ឆ្នាំដែលតំបន់ទាំងនេះបានរងនូវព្យុះសង្ឃរាដ៏សាហាវបែបនេះ។[១៣៣]
  • ១៨ សីហា – កតិកាសញ្ញាកូរ៉េ–ជប៉ុន–អាមេរិក៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានរួបរួមចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគីមួយ។[១៣៤]
  • ២០ សីហា – ការបោះឆ្នោតប្រធានាធិបតីក្វាតេម៉ាឡាឆ្នាំ២០២៣៖ បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតចំនួនពីរជុំរួចមក លោកប៊ែរណារដូ អារីវ៉ាឡូនៃគណបក្សសេមីឡា ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីជាមួយនឹងសម្លេងគាំទ្រ ៥៨ ភាគរយ។[១៣៥]
  • ២១ សីហា
    • ភ្លើងឆេះព្រៃនៅប្រទេសកាណាដា៖ ៦៨% នៃប្រជាជនរស់នៅក្នុងដែនដីពាយព្យត្រូវបានអាជ្ញាធរជម្លៀសចេញទៅតំបន់ផ្សេងទៀតនៃប្រទេស ខណៈភ្លើងកំពុងបន្តឆាបឆេះរាលដាលក្នុងតំបន់។[១៣៦]
    • អារ៉ាប៊ីសាអ៊ូឌីតត្រូវបានទទួលរងការចោទប្រកាន់ពីបទសម្លាប់រង្គាលលើទេសន្តរប្រវេសជនមកពីទ្វីបអាហ្វ្រិកប្រមាណរាប់រយនាក់ ដែលប៉ុនប៉ងឆ្លងចូលអារ៉ាប៊ីសាអ៊ូឌីតពីប្រទេសយេម៉ែន[១៣៧]
  • ២៣ សីហា
    • យានអាវកាសឥណ្ឌាឈ្មោះ ចន្ទ្រាយាន-៣ បានក្លាយជាយានអវកាសដំបូងបង្អស់ដែលបានចុះចតនៅក្បែរប៉ូលខាងត្បូងនៃព្រះច័ន្ទ[១៣៨]
    • មេដឹកនាំក្រុមវ៉ាក់ណែ លោកអេវហ្គីនី ព្រីហ្គោហ្សុីន រួមជាមួយនឹងស្ថាបនិកឌីមីទ្រី អ៊ូតគីន និងសហការីប្រាំបីនាក់ផ្សេងទៀត[១៣៩] ត្រូវបានបាត់បង់ជីវិតនៅពេលដែលយន្តហោះធ្វើដំណើររបស់ពួកគេបានធ្លាក់នៅខាងក្រៅទីក្រុងម៉ូស្គូ។[១៤០]
  • ៣០ កក្កដា – ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាបុងឆ្នាំ២០២៣ ប្រធានាធិបតីជាប់ឆ្នោត លោកអាលី បុងហ្គោត្រូវបានកងកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ហើយបានបង្កើតគណៈកម្មាធិការដើម្បីអន្តរកម្ម និងការស្ដារស្ថាប័នឡើងដើម្បីដឹកនាំប្រទេស ដោយបានបញ្ចប់អំណាចគ្រប់គ្រងរយៈពេល ៥៦ ឆ្នាំរបស់គ្រួសារត្រកូលបុងហ្គោ។[១៤១]
  • ៣១ សីហា – ភ្លើងឆេះអគារនៅចូហានណេសបួរ៖ មនុស្សចំនួន ៧៧ នាក់បានបាត់បង់ជីវិត និងជាង ៨៥ នាក់ទៀតបានរងរបួសនៅក្នុងអគ្គីភ័យឆាបឆេះក្នុងអគារមួយកន្លែងដែលស្ថិតនៅក្រោមកម្មសិទ្ធិខុសច្បាប់ ជួលបន្តពីក្រុមជនអន្តពាល។[១៤២]

កញ្ញា

  • ១ កញ្ញា – ការបោះឆ្នោតប្រធានាធិបតីសិង្ហបុរីឆ្នាំ២០២៣៖ សេដ្ឋវិទូ និងជាអតីតឧបនាយករដ្ឋមន្ត្រី លោកថរ្ម័ន សានមុក្ការធិណាម ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសិង្ហបុរី ដោយទទួលបានសំឡេងគាំទ្រជាង ៧០ ភាគរយ។[១៤៣]
  • ២ កញ្ញា – អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះយាន អាទិត្យា-អ៊ិល ១ ដោយជោគជ័យ ដោយនេះត្រូវជាបេសកកម្មសង្កេតសិក្សាព្រះអាទិត្យដំបូងរបស់ប្រទេសឥណ្ឌា។[១៤៤]
  • ៨ កញ្ញា – គ្រោះរញ្ជួយដីនៅម៉ារ៉ាកេស្ឆ-សាហ្វី៖ គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័របានកើតរំជួលនៅខេត្តម៉ារ៉ាកេស្ឆ-សាហ្វី នៅឯប៉ែកខាងលិចប្រទេសម៉ារ៉ុក ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ២,៩៦០ នាក់ និងបង្កការខូចខាតជាច្រើនដល់សំណង់ប្រវត្តិសាស្ត្រមួយចំនួន។[១៤៥]
  • ៩ កញ្ញា – នៅក្នុងកិច្ចប្រជុំកំពូលជី ២០ (G20) លើកទី១៨ នៅទីក្រុងញូដេលីសហភាពអាហ្វ្រិកត្រូវបានប្រកាសជាសមាជិកអចិន្ត្រៃយ៍ទី២១ នៃហ្សេ២០[១៤៦]
  • ១០ កញ្ញា – ខ្យល់ព្យុះដានីយ៉ែល ដែលជាព្យុះស៊ីក្លូនដូចនៅតំបន់ត្រូពិកមេឌីទែរ៉ាណេ បានបោកបក់ចូលមកប្រទេសលីប៊ី ដោយបានសម្លាប់មនុស្សយ៉ាងតិច ៥,០០០ នាក់។ អាជ្ញាធរលីប៊ីបានប្រកាសថាមនុស្សប្រមាណពី ១០,០០០ ទៅ ១០០,០០០ នាក់បានកំពុងបាត់ខ្លួន។ នៅឯទីក្រុងឌែរណានៃប្រទេសលីប៊ី ទំនប់​ទឹកចំនួន​ពីរ​បាន​បាក់​ ដែលបណ្តាល​ឱ្យ​មួយ​ភាគ​បួននៃទីក្រុងនេះ​​ត្រូវ​បានរងការបំផ្លិច​បំផ្លាញជាដំណំ។[១៤៧]
  • ១៤ កញ្ញា – ធនាគារកណ្តាលអឺរ៉ុប (ECB) បានតម្លើងអត្រាការប្រាក់នៅហ្សូនអឺរ៉ូឡើងដល់ ៤% ខណៈពេលដែលសម្ពាធអតិផរណាកំពុងបន្តកើតមាននៅទូទាំងទ្វីបអឺរ៉ុប។[១៤៨]
  • ១៩ កញ្ញា – ប្រទេសអាស៊ែបៃសង់បានបើកយុទ្ធនាការយោធាប្រឆាំងនឹងសាធារណរដ្ឋអាតសាក់ ដែលជារដ្ឋផ្ដាច់ខ្លួនមួយ គាំទ្រដោយប្រទេសអាមេនី និងជាលទ្ធផល អាស៊ែបៃសង់បានទទួលជ័យជម្នះភ្លាមៗ។[១៤៩] បាតុកម្មបានផ្ទុះឡើងនៅប្រទេសអាមេនី ខណៈដែលរដ្ឋអាតសាក់បានប្រកាសពីការរំលាយស្ថាប័នរដ្ឋាភិបាលរបស់ខ្លួន ហើយជនជាតិអាមេនីជាង ១០០,០០០ នាក់បានភៀសខ្លួនចេញពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់[១៥០][១៥១]
  • ២០ កញ្ញា – បុរាណវត្ថុវិទូនៅប្រទេសសំប៊ី បានរកឃើញរចនាសម្ព័ន្ធធ្វើអំពីឈើដ៏ចំណាស់បំផុតនៅលើលោកដែលមានអាយុកាលជាង ៤៧៦,០០០ ឆ្នាំ។[១៥២]
  • ២៤ កញ្ញា – វិបត្តិនីហ្សេឆ្នាំ២០២៣៖ ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុងបានប្រកាសថា ប្រទេសបារាំងនឹងបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសនីហ្សេ ហើយនឹងដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនេះផងដែរ។[១៥៣]
  • ២៥ កញ្ញា – មនុស្សប្រមាណ ១៧០ នាក់បានទទួលមរណភាព និងជាងប្រមាណ ៣០០ នាក់ទៀតបានទទួលរងរបួសនៅក្នុងឧប្បត្តិហេតុផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅទីក្រុងស្តេហ្វាណាគើត នៃតំបន់ណាហ្គ័រណូ-ការ៉ាបាក់។[១៥៤]
  • ៣០ កញ្ញា – ការបោះឆ្នោតសភាស្លូវ៉ាកឆ្នាំ២០២៣ស៊្មែរ (Smer) ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោករ៉ូប៊ឺត ហ្វីកូ បានឈ្នះអាសនៈភាគច្រើននៅក្នុងក្រុមប្រឹក្សាជាតិ[១៥៥]

តុលា

  • ៣ តុលា – ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោកឃេវិន ម៉ាកកាធីត្រូវបានគេបោះឆ្នោតដកចេញពីតំណែងជាប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក[១៥៦] ដោយមានលោកម៉ៃក៍ ចនសុនឡើងជាប្រធានថ្មីនៅថ្ងៃទី២៥ ខែតុលា។[១៥៧]
  • ៧ តុលា
    • សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ ក្រុមហាម៉ាស់បានបើកការវាយប្រហារចេញពីដែនជ្រោយហ្កាហ្សា ដោយបានវាតទីចូលឈ្លានពានអ៊ីស្រាអែលខាងត្បូង ដែលជាហេតុបណ្ដាលឱ្យកងកម្លាំងការពារអ៊ីស្រាអែលតតាំងវិញដោយប្រើកម្លាំងយោធា។[១៥៨] គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់​អ៊ីស្រាអែលបាន​ប្រកាស​សង្គ្រាម​ជា​ផ្លូវការ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​សង្គ្រាម​យម​គីបពួរ​នៅក្នុង​ឆ្នាំ១៩៧៣។[១៥៩]
    • គ្រោះរញ្ជួយជាបន្តបន្ទាប់បានកើតឡើងនៅក្នុងខេត្តហេរ៉ាតនៃប្រទេសអាហ្វហ្កានីស្ថាន ដោយបានសម្លាប់មនុស្សជាង ១,០០០ នាក់ និងរបួសជិត ២,០០០ នាក់។[១៦០]
  • ១៣ តុលា – ក្រោយពីមានការទទួលយល់ព្រមពីនិយតករអង់គ្លេស ក្រុមហ៊ុនមីក្រូសូបបានបញ្ចប់ការជាវទិញយក Activision Blizzard ក្នុងតម្លៃ ៦៨.៧ ពាន់លានដុល្លារ។[១៦១]
  • ១៤ តុលា – ការបោះឆ្នោតសកលនូវែលហ្សេឡង់ឆ្នាំ២០២៣គណបក្សពលកម្មបានទទួលរងនូវបរាជ័យដ៏ធ្ងន់បំផុតសម្រាប់គណបក្សកាន់អំណាចនៅក្នុងប្រវត្តិសាស្ត្រសម័យនៃប្រទេសនូវែលហ្សេឡង់ ខណៈពេលដែលគណបក្សជាតិទទួលបានអាសនៈយ៉ាងច្រើនលើសលប់ក្រោមការដឹកនាំរបស់លោកគ្រីស្តូហ្វឺ លុចសុន[១៦២]
  • ១៥ តុលា
    • នៅក្នុងជុំទីពីរនៃការបោះឆ្នោតសកលអេក្វាទ័រ លោកដានីយ៉ែល ណូបូអា នៃបក្សសកម្មភាពប្រជាធិបតេយ្យជាតិ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ដែលនាំឱ្យលោកក្លាយជាប្រធានាធិបតីវ័យក្មេងជាងគេនៅអេក្វាឌ័រ។[១៦៣]
    • ការបោះឆ្នោតសភាប៉ូឡូញឆ្នាំ២០២៣៖ គណបក្សច្បាប់ ​និង​យុត្តិធម៌​បានបាត់បង់​អាសនៈ​ភាគច្រើននៅក្នុងសភា ប៉ុន្តែនូវបន្តឈ្នះ​អាសនៈ​ច្រើន​ជាង​គេ។[១៦៤]
  • ១៧ តុលា – ឧប្បត្តិហេតុផ្ទុះមន្ទីរពេទ្យអាល់-អាលីអារ៉ាប់នៅក្នុងដែនជ្រោយហ្កាហ្សា។ មុនពេលមន្ទីរពេទ្យបានផ្ទុះ ប្រជាជនប៉ាឡេស្ទីនជាច្រើនបានរត់មកជ្រកកោននៅឯមន្ទីរពេទ្យមួយនេះ ដែលជាហេតុនាំឱ្យមានករណីស្លាប់ និងរបួសជាច្រើននៅពេលអគារមន្ទីរពេទ្យបានផ្ទុះ។[១៦៥]
  • ២២ តុលា – ការបោះឆ្នោតសហព័ន្ធស្វីសឆ្នាំ២០២៣គណបក្សប្រជាជនស្វីសបានបន្តរក្សាសំឡេងគាំទ្រភាគច្រើនរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាជាតិ[១៦៦]
  • ២៥ តុលា – ព្យុះសង្ឃរាអូទីស ដែលត្រូវជាពពួកព្យុះស៊ីក្លូនត្រូពិចប៉ាស៊ីហ្វិកខាងកើត បានបោកបក់ចូលប្រទេសម៉ិកស៊ិក ទៅកៀកទីក្រុងអាកាពូលកូ ដោយបណ្តាលឱ្យមនុស្សយ៉ាងតិចចំនួន ៨០ នាក់បានបាត់បង់ជីវិត។[១៦៧]

វិច្ឆិកា

  • ១ វិច្ឆិកា – កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI) ត្រូវបានធ្វើឡើងជាលើកដំបូងនៅសហរាជាណាចក្រ ដោយមានប្រទេសចំនួន ២៨ បានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងពិភពលោកទីមួយ" អំពីរបៀបគ្រប់គ្រងចំណុចហានិភ័យបំផុតនៃបញ្ញាសិប្បនិម្មិត[១៦៨][១៦៩]
  • ៦ វិច្ឆិកា – សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់ឆ្នាំ២០២៣៖ ចំនួនអ្នកស្លាប់នៅហ្កាហ្សាត្រូវបានគេរាយការណ៍ថា បានកើនលើសពី ១០,០០០ នាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីអូ ហ្គូតេរ៉េសបានអំពាវនាវ​ឱ្យមាន "ការ​ផ្អាកសង្គ្រាមដើម្បី​តម្រូវការមនុស្សធម៌" ដើម្បី​បង្កើន​លំហូរ​ជំនួយផ្សេងៗ​ដល់​ជនស៊ីវិល។[១៧០]
  • ៧ វិច្ឆិកា – នាយករដ្ឋមន្ត្រីព័រទុយកាល់ លោក អានតូនីអូ កូស្តាបានប្រកាសលាលែងពីតំណែងនាពេលខាងមុខ។[១៧១][១៧២] ប្រធានាធិបតី​ព័រទុយកាល់ក៏បានសម្រេចចិត្ត​រំលាយ​សភា និង​អំពាវនាវ​ឱ្យមាន​ការ​បោះ​ឆ្នោត​មុន​ពេលកំណត់ ពោលគឺ​នៅ​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០២៤។[១៧៣]
  • ៩ វិច្ឆិកា – ក្រុមគ្រូពេទ្យវះកាត់អាមេរិកនៅឯ "NYU Langone Health" បានប្រកាសពីប្រតិរោបនកម្មនៃភ្នែកទាំងមូលដោយជោគជ័យជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។[១៧៤]
  • ១៤–១៧ វិច្ឆិកា – ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទៅធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន[១៧៥] ទាំងចិន និងអាមេរិកបានព្រមព្រៀងគ្នាក្នុងការបើកទំនាក់ទំនងយោធាដែលបានផ្អាកកន្លងមករបស់ពួកគេឡើងវិញ និងសហការគ្នាក្នុងការប្រឆាំងនឹងកំណើនវិបត្តិអាកាសធាតុ[១៧៦][១៧៧]
  • ១៧ វិច្ឆិកា – សីតុណ្ហភាពសកលជាមធ្យមបានកើនលើសពី ២°C (ដោយបណ្ដោះអាសន្ន) ដែលត្រូវជាមធ្យមភាគលើសពីសម័យបុរេ-ឧស្សាហកម្មជាលើកដំបូងក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ។[១៧៨]
  • ១៩ វិច្ឆិកា – ការបោះឆ្នោតប្រធានាធិបតីអាហ្សង់ទីនឆ្នាំ២០២៣៖ បន្ទាប់ពីបញ្ចប់ជុំទីមួយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោកហាវីអ៊ែរ មីលៃបានយកឈ្នះនៅក្នុងជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីអាហ្សង់ទីន រួចបានចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូ ដោយមានលោកស្រីវិចតូរីយ៉ា វីឡារូអែលជាអនុប្រធានាធិបតី។[១៧៩]
  • ២២ វិច្ឆិកា
    • អ៊ីស្រាអែល និងហាម៉ាស់បានទទួលយល់ព្រមលើបទឈប់បាញ់រយៈពេលបួនថ្ងៃ ដែលត្រូវជាការផ្អាកសង្គ្រាមលើកដំបូងតាំងពីថ្ងៃទី៧ ខែតុលា មក ដោយក្នុងបទឈប់បាញ់នេះ ចំណាប់ខ្មាំងអ៊ីស្រាអែលជាច្រើនត្រូវបានដោះដូរជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។[១៨០]
    • ការបោះឆ្នោតសកលហុល្លង់ឆ្នាំ២០២៣គណបក្សដើម្បីសេរីភាព (PVV) ដែលជាគណបក្សស្ដាំនិយម បានដណ្ដើមអាសនៈបានច្រើនជាងគេនៅក្នុងសភាតំណាងរាស្ត្រហុល្លង់[១៨១]
  • ២៤ វិច្ឆិកា – ប្រទេសសូម៉ាលី​ត្រូវបានគេទទួលស្គាល់ជា​​សមាជិក​ទី​ប្រាំបី​នៃ​សហគមន៍​អាហ្វ្រិក​ខាង​កើត បន្ទាប់ពីប្រទេសនេះ​បាន​ស្នើសុំចូល​ជា​សមាជិក​ចាប់តាំងពី​ឆ្នាំ២០១២ មកម៉្លេះ។[១៨២]
  • ៣០ វិច្ឆិកា – ប្រទេសប្រេស៊ីលបានប្រកាសថាខ្លួននឹងចូលរួមជាមួយ OPEC+ នៅក្នុងកិច្ចប្រជុំរបស់អង្គការនេះដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រទិន្នផលប្រេងនៅឆ្នាំ២០២៤។[១៨៣] ប្រេស៊ីលគឺជាប្រទេសផលិតប្រេងធំជាងគេនៅអាមេរិកខាងត្បូង ដោយអាចផលិតប្រេង និងឧស្ម័នបាន ៤.៦ លានបារ៉ែលក្នុងមួយថ្ងៃ។[១៨៤]

ធ្នូ

  • ៣ ធ្នូ – វិបត្តិគុយយ៉ាន–វេណេស៊ុយអេឡាឆ្នាំ២០២៣៖ ប្រទេសវេណេស៊ុយអេឡាបានធ្វើប្រជាមតិនិមិត្តមួយដោយចោទសួរប្រជាជនវេណេស៊ុយអេឡាថា តើអាចយល់ព្រមឬអត់ក្នុងការបង្កើតបំណែងចែករងនៃទឹកដីជម្លោះគុយយ៉ានអេសេគីបា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសគុយយ៉ាន[១៨៥]
  • ១០–១២ ធ្នូ – ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបឆ្នាំ២០២៣៖ ប្រធានាធិបតីកាន់អំណាច លោកអាប់ឌែល ហ្វាតា អែល-ស៊ីស៊ី បានជាប់ឆ្នោតសម្រាប៉អាណត្តិទីបីជាមួយនឹងសម្លេងគាំទ្រ ៨៩.៦ ភាគរយ។[១៨៦][១៨៧]
  • ១២ ធ្នូ – សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងឌូបៃ និងជាលទ្ធផលបាននាំឱ្យមានការឯកភាពគ្នាសម្រាប់ប្រទេសនានាក្នុងការ "ផ្លាស់ប្តូរចេញ" ពីការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល ហើយនេះត្រូវជាកិច្ចព្រមព្រៀងដំបូងគេបង្អស់ក្នុងប្រវត្តិ ៣០ ឆ្នាំនៃសន្និសីទមួយនេះ។[១៨៨][១៨៩]
  • ១៦ ធ្នូ – ព្រះចៅរដ្ឋគុយវ៉ែត ណាវ៉ាហ្វ អាល់-អះម៉ាត់ អាល់-ចាពៀរ អាល់-សាបាស បានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា និងត្រូវស្នងរាជ្យបន្តដោយព្រះអង្គម្ចាស់ មីស្យាល់ អាល់-អះម៉ាត់ អាល់-ចាពៀរ អាល់-សាបាស[១៩០]
  • ១៧ ធ្នូ – ការបោះឆ្នោតសភាស៊ែប៊ីឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើង។ បក្សសម្ព័ន្ធ SNS ដែលដឹកនាំដោយលោកមីឡូស វូឆេវិក បានឈ្នះអាសនៈ ១២៨ ក្នុងចំណោមអាសនៈសរុប ២៤០ នៅក្នុងរដ្ឋសភាស៊ែប៊ី[១៩១]
  • ១៨ ធ្នូ – ក្រុមហ៊ុនដឹកជញ្ជូនតាមនាវាមួយចំនួនបានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ននៅឯសមុទ្រក្រហម បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់មកលើនាវាដឹកជញ្ជូនដោយក្រុមឧទ្ទាមហ៊ូទី[១៩២]
  • ២០ ធ្នូ – ការបោះឆ្នោតសកលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោឆ្នាំ២០២៣៖ លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា ប្រធានាធិបតីកំពុងកាន់អំណាច លោកហ្វីលីក ត្ស៊ីសេកេឌី បានកំពុងនាំមុខលើគូប្រជែងរបស់គាត់។[១៩៣][១៩៤]
  • ២១ ធ្នូ – ការបាញ់សម្លាប់រង្គាលដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋឆែក បានកើតឡើងនៅឯសាកលវិទ្យាល័យមួយនៅរដ្ឋធានីប្រាក ដោយបានសម្លាប់មនុស្សចំនួន ១៥ នាក់ និងបង្ករបួសដល់មនុស្ស ២៥ នាក់ផ្សេងទៀត។[១៩៥]
  • ២២ ធ្នូ – សង្រ្គាមអ៊ីស្រាអែល–ហាម៉ាស់ឆ្នាំ២០២៣៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សាត្រូវបានគេរាយការណ៍ថាបានកើនលើសពី ២០,០០០ នាក់ ដែលស្ទើរតែស្មើនឹង ១ ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងតំបន់នោះទៅហើយ ហើយចំនួននេះក៏បានកើនលើសពីចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមអារ៉ាប់–អ៊ីស្រាអែលកាលពីឆ្នាំ១៩៤៨ ទៀតផងដែរ។[១៩៦]
  • ២៩ ធ្នូ – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះដ្រូនពិឃាដ និងមីស៊ីលជាច្រើនមកលើទីប្រជុំជននៅអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣៩ នាក់ និងរបួសប្រមាណ ១៦០ នាក់បន្ថែម។[១៩៧][១៩៨] ប្រទេសអ៊ុយក្រែនក៏បានប្រើដ្រូនវាយបកវិញនៅថ្ងៃបន្ទាប់ដោយបានសម្លាប់មនុស្សយ៉ាងតិច ២១ នាក់ ដោយក្នុងនោះមានកុមារចំនួន ៣ នាក់ និងបង្កឱ្យមានរបួសប្រមាណ ១១០ នាក់ផ្សេងទៀត (មានកុមារចំនួន ១៧ នាក់)។[១៩៩][២០០][២០១]
  • ៣១ ធ្នូ – សម្តេចព្រះរាជិនីនាថម៉ារហ្គ្រេថឺរទី២ បានប្រកាសនឹងដាក់រាជ្យនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីសោយរាជសម្បត្តិបានរយៈពេល ៥២ ឆ្នាំ។[២០២]
Remove ads

ថ្ងៃ​មរណភាព

មករា

  • ៦ មករា – ចានលូកា វៀលលី (Gianluca Vialli) កីឡាករ​បាល់ទាត់និងអ្នកគ្រប់គ្រងបាល់ទាត់អ៊ីតាលី (កើត ៩ កក្កដា ឆ្នាំ ១៩៦៤)
  • ១០ មករា – កុងស្តង់ទីនទី ២ នៃក្រិក អតីតព្រះមហាក្សត្រក្រិក (ប្រសូត ២ មិថុនា ឆ្នាំ ១៩៤០)
    • ជេហ្វ បេខ​ (Jeff Beck) អ្នកលេងហ្គីតាជនជាតិអង់គ្លេស (កើត ២៤ មិថុនា ឆ្នាំ ១៩៤៤)[២០៣]
  • ១២ មករា – លីសា ម៉ារី ផ្រេស្លី (Lisa Marie Presley) អ្នកចម្រៀងនិងអ្នកនិពន្ធចម្រៀងជនជាតិអាមេរិច (កើត ១ កុម្ភៈ ឆ្នាំ ១៩៦៨)[២០៤]
  • ១៣ មករា – រ៉េយ៍ កូរដេរ៉ូ (Ray Cordeiro) អ្នកផ្សព្វផ្សាយ និងពិធីករវិទ្យុជនជាតិហុងកុង (កើត ១២ ធ្នូ ឆ្នាំ ១៩២៤)[២០៥]
  • ១៦ មករា – ជីណា ឡូលឡូប៊្រីជីដា (Gina Lollobrigida) តួសម្ដែងជនជាតិអ៊ីតាលី (កើត ៤ កក្កដា ឆ្នាំ ១៩២៧)[២០៦]
  • ១៩ មករា – យូន ជុងហ៊ី (윤정희, Yoon Jeong-hee) តួសម្ដែងជនជាតិកូរ៉េខាងត្បូង (កើត ៣០ កក្កដា ឆ្នាំ ១៩៤៤)
  • ២៤ មករា – ប៊ី. វី. ទោសី (B. V. Doshi) អ្នកស្ថាបត្យករជនជាតិឥណ្ឌា (កើត ២៦ សីហា ឆ្នាំ ១៩២៧)[២០៧]
  • ២៩ មករា – អេននី វឺសឈីង (Annie Wersching) តួសម្ដែងជនជាតិអាមេរិក (កើត ២៨ មីនា ឆ្នាំ ១៩៧៧)[២០៨]

កុម្ភៈ

  • ២ កុម្ភៈ – សូឡូម៉ូន ផេរ៉េល (Solomon Perel) អ្នកនិពន្ធនិងអ្នកវាគ្មិនលើកទឹកចិត្តជនជាតិអ៊ីស្រាអែល (កើត ១ មេសា ឆ្នាំ ១៩២៥)[២០៩]
  • ៤ កុម្ភៈ – សេរីហ្វ អ៊ីសម៉ាអ៊ីល (شريف إسماعيل, Sherif Ismail) នាយករដ្ឋមន្ត្រីអេហ្ស៊ីប (កើត ៦ កក្កដា ឆ្នាំ ១៩៥៥)[២១០]
  • ៥ កុម្ភៈ –
    • ហ្ស៊ូស៊ែប ម៉ារីអា អាស្ពីណាស (Josep Maria Espinàs) អ្នកនិពន្ធ អ្នកកាសែត និងអ្នកបោះពុម្ពផ្សាយជនជាតិកាតាឡាន (កើត ៧ មីនា ឆ្នាំ ១៩៧៧)[២១១]
    • ប៉ែរវេហ្ស មូស្សារ៉ាហ្វ (Pervez Musharraf) ប្រធានាធិបតីប៉ាគីស្ថាន (កើត ១១ សីហា ឆ្នាំ ១៩៤៣)[២១២]
  • ៦ កុម្ភៈ – គ្រីស្ទាន អាត្ស៊ូ ​(Christian Atsu) អ្នកលេងបាល់ទាត់ជនជាតិហ្គាណា (កើត ១០ មករា ឆ្នាំ ១៩៩២)[២១៣]
  • ៨ កុម្ភៈ –
    • បឺត ប៊ែខែរ៉ែក ​(Burt Bacharach) អ្នកនិពន្ធចម្រៀងជនជាតិអាមេរិក (កើត ១២ ឧសភា ឆ្នាំ ១៩២៨)[២១៤]
    • កូឌី ឡុងហ្គោ (Cody Longo) តួសម្ដែងនិងអ្នកតន្ត្រីជនជាតិអាមេរិក (កើត ៤ មីនា ឆ្នាំ ១៩៨៨)[២១៥]
  • ៩ កុម្ភៈ – ព្រះនាងម៉ារី កាព្រីយ៉ែលនៃលុចសំបួ សមាជិកនៃព្រះរាជវង្សលុចសំបួ (ប្រសូត ១០ សីហា ឆ្នាំ ១៩២៥)
  • ១០ កុម្ភៈ – ហានស៍ ម៉ូដ្រូ (Hans Modrow) ប្រធានទីស្តីការគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ខាងកើត (កើត ២៧ មករា ឆ្នាំ ១៩២៨)[២១៦]
  • ១៣ កុម្ភៈ - ឡេអ៊ីជិ ម៉ាត្ស៊ឹម៉ូតុ​ (松本零士, Leiji Matsumoto) អ្នកនិពន្ធគំនូរជីវចលជនជាតិជប៉ុន (កើត ២៥ មករា ឆ្នាំ ១៩៣៨)[២១៧]
  • ១៤ កុម្ភៈ – ស្សូអ៊ីឈីរ៉ូ តូយ៉ូដា​ (豊田 章一郞, Shoichiro Toyoda) អ្នកជំនួញជនជាតិជប៉ុន (កើត ២៧ កុម្ភៈ ឆ្នាំ ១៩២៥)[២១៨]
  • ២៣ កុម្ភៈ​ – ចន ម៉ូត្សុន (John Motson) អ្នករៀបរាប់បាល់ទាត់ជនជាតិអង់គ្លេស (កើត ១០ កក្កដា ឆ្នាំ ១៩៤៥)[២១៩]

មីនា

  • ១ មីនា – ហ្ស៊ូសត៍​ ហ្វង់តេន (Just Fontaine) អ្នកបាល់ទាត់ជនជាតិបារាំង (កើត ១៨ សីហា ឆ្នាំ ១៩៣៣)[២២០]
  • ៣ មីនា –
    • ថុម សាយហ្ស៍ម័រ​ (Tom Sizemore) តួសម្ដែងអាមេរិក (កើត ២០ វិច្ឆិកា ឆ្នាំ ១៩៦១)[២២១]
    • ខេនហ្សាប៊ូរ៉ូ អូអិ​ (大江 健三郎, Kenzaburō Ōe) អ្នកនិពន្ធជនជាតិជប៉ុន និងអ្នកឈ្នះរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ ប្រចាំឆ្នាំ ១៩៩៧ (កើត ២១ មករា ឆ្នាំ ១៩៣៥)[២២២]
  • ៨ មីនា – ឆាម តូប៉ូល (חיים טופול, Chaim Topol) តួសម្ដែង អ្នកចម្រៀង និងអ្នកគូររូបជនជាតិអ៊ីស្រាអែល (កើត ៩ កញ្ញា ឆ្នាំ ១៩៣៥)[២២៣]
  • ១០ មីនា – ម៉ាសាតូស៊ី អ៊ីតូ (伊藤 雅俊, Masatoshi Ito) អ្នកជំនួញជនជាតិជប៉ុន (កើត ៣០ មេសា ឆ្នាំ ១៩២៤)[២២៤]
  • ១១ មីនា –
    • ជាង យ៉ានយ៉ុង (蒋彦永, Jiang Yanyong) គ្រូពេទ្យជនជាតិចិន (កើត ៤ តុលា ឆ្នាំ ១៩៣១)[២២៥]
    • កូស្តា ធីតច៍ (Costa Titch) អ្នករ៉េប អ្នកនិពន្ធចម្រៀង អ្នកចម្រៀង អ្នករាំ អ្នកផលិតថាសសំលេងជនជាតិអា​ព្រិច​ខាងត្បូង (កើត ២៦ មករា ឆ្នាំ ១៩៩៥)[២២៦]
  • ១២ មីនា – ឌីក ហ្វូសប៊ឺររី (Dick Fosbury) អ្នកកីឡាលោតខ្ពស់ជនជាតិអាមេរិក (កើត ៦ មីនា ឆ្នាំ ១៩៤៧)[២២៧]
  • ១៣ មីនា –
    • ចូ ប៉េពីតូន (Joe Pepitone) អ្នកកីឡាបេស្បលជនជាតិអាមេរិក (កើត ៩ តុលា ឆ្នាំ ១៩៤០)[២២៨]
    • ផាត ស្រូឌឺរ​ (Pat Schroeder) សមាជិកសភាតំណាងរាស្រ្តអាមេរិក ពីតំបន់របស់រដ្ឋកូឡូរ៉ាដូ (កើត ៣០ កក្កដា ឆ្នាំ ១៩៤០)[២២៩]
  • ១៤ មីនា – បូបប៊ី ខោលដ៍វ៉ែល (Bobby Caldwell) អ្នកចម្រៀងអាមេរិក (កើត ១៥ សីហា ឆ្នាំ ១៩៥១)[២៣០]
  • ១៧ មីនា – ឡែនស៍ រ៉េដឌីក (Lance Reddick) តួសម្ដែងអាមេរិក (កើត ៧ មិថុនា ឆ្នាំ ១៩៦២)[២៣១]
  • ១៨ មីនា – ហ្ក្លូរៀ ឌីអា (Gloria Dea) តួសម្ដែង អ្នករាំ សិល្បករ អ្នកវេទមន្តជនជាតិអាមេរិក (កើត ២៥ សីហា ឆ្នាំ ១៩២២)[២៣២]
  • ២១ មីនា – វីល្លីស រីដ (Willis Reed) អ្នកបាល់បោះជនជាតិអាមេរិក (កើត ២៥ មិថុនា ឆ្នាំ ១៩៤២)[២៣៣]
  • ២៤ មីនា – ហ្គរដុន មូរ (Gordon Moore) អ្នកជំនួញជនជាតិអាមេរិក (កើត ៣ មករា ឆ្នាំ ១៩២៩)[២៣៤]
  • ២៥ មីនា – យ៉ាង ពីងអ៊ី (楊秉彝, Yang Bing-yi) អ្នកជំនួញជនជាតិតៃវ៉ាន់ (កើត ២៣​ មីនា ឆ្នាំ ១៩២៧)[២៣៥]
  • ២៦ មីនា – ម៉ារៀ កូដាម៉ា (María Kodama) អ្នកនិពន្ធនិងអ្នកបកប្រែជនជាតិអាហ្សង់ទីន (កើត ១០ មីនា ឆ្នាំ ១៩៣៧)[២៣៦]
  • ២៨ មីនា –
    • ម៉េល ឃីង (Mel King) អ្នកនយោបាយជនជាតិអាមេរិក (កើត ២០ តុលា ឆ្នាំ ១៩២៨)[២៣៧]
    • រ្យូអ៊ីជី សាកាម៉ូតូ (坂本 龍一, Ryuichi Sakamoto) តន្ត្រីករជនជាតិជប៉ុន (កើត ១៧ មករា ឆ្នាំ ១៩៥២)[២៣៨]
  • ២៩ មីនា –
    • វីវ៉ាន់ ស៊ុនដារ៉ាម (Vivan Sundaram) សិល្បករជនជាតិឥណ្ឌា (កើត ២៨ ឧសភា ឆ្នាំ ១៩៤៣)[២៣៩]
    • មីរៀម អាល់ឡែន (Myriam Ullens) អ្នកសហគ្រិនជនជាតិបែលហ្សិក (កើត ២៣ កញ្ញា ឆ្នាំ ១៩៥២)[២៤០]
  • ៣១ មីនា – ចន ប្រូកគីងតុន (John Brockington) អ្នកបាល់ទាត់ជនជាតិអាមេរិក (កើត ៧ កញ្ញា ឆ្នាំ ១៩៤៨)[២៤១]

មេសា

  • ១ មេសា –
    • ខ្វាម ប្រាថវ៉េត (Kwame Brathwaite) អ្នកថតរូបព័ត៌មាន និងអ្នកសកម្មជនជនជាតិអាមេរិក (កើត ១ មករា ឆ្នាំ ១៩៣៨)[២៤២]
    • ខ្លាវស៍ ទឺយប៊ឺរ (Klaus Teuber) អ្នករចនាល្បែងក្តារ និងអ្នកបច្ចេកទេសធ្មេញជនជាតិអាឡឺម៉ង់ (កើត ២៥ មិថុនា ឆ្នាំ ១៩៥២)[២៤៣]
    • ខេន ប៊ូខេណាន់ (Ken Buchanan) អ្នកប្រដាល់ជនជាតិស្កុតឡេន (កើត ២៨ មិថុនា ឆ្នាំ ១៩៤៥)[២៤៤]
  • ៣ មេសា –
    • រ៉ូយ មែកហ្ក្រាថ (Roy McGrath) នាយកដ្ឋានសេវាកម្មបរិស្ថានម៉ារីលែន (កើត ៩ សីហា ឆ្នាំ ១៩៦៩)[២៤៥]
    • ណៃជេល ឡោសុន (Nigel Lawson) អធិការបតីនៃក្រសួងហិរញ្ញវត្ថុ (កើត ១១ មីនា ឆ្នាំ ១៩៣២)[២៤៦]
  • ៤ មេសា – ខ្រេក ប៊្រីដឡូវ (Craig Breedlove) អ្នកប្រណាំងរថយន្តជនជាតិអាមេរិក (កើត ២៣ មីនា ឆ្នាំ ១៩៣៧)[២៤៧]
  • ៥ មេសា –
    • ប៊ីល បាត្លឺរ (Bill Butler) នាយកផ្នែកថតរូបជនជាតិអាមេរិក (កើត ៧ មេសា ឆ្នាំ ១៩២១)[២៤៨]
    • លីអន ឡេវីន (Leon Levine) អ្នកជំនួញជនជាតិអាមេរិក (កើត ៨ មិថុនា ឆ្នាំ ១៩៣៧)[២៤៩]
  • ៦ មេសា –
    • ជីម មែកឃីវឺរ (Jim McKeever) អ្នកលេងបាល់ទាត់ជនជាតិអៀរឡង់ (កើត ៦ ធ្នូ ឆ្នាំ ១៩៣០)[២៥០]
    • ហូប៊ី ឡេនរីត (Hobie Landrith) អ្នកលេងបេស្បលជនជាតិអាមេរិក (កើត ១៦ មីនា ឆ្នាំ ១៩៣០)[២៥១]
    • ផោល ខេតទ័រម៉ូល (Paul Cattermole) អ្នកចម្រៀង និងតួសម្ដែងជនជាតិអង់គ្លេស (កើត ៧ មីនា ឆ្នាំ ១៩៧៧)[២៥២]
    • មីមី ស្សឺរ៉ាតុន (Mimi Sheraton) អ្នករិះគន់ និងអ្នកនិពន្ធអាហារជនជាតិអាមេរិក (កើត ១០ កុម្ភៈ ឆ្នាំ ១៩២៦)[២៥៣]
  • ៧ មេសា –
    • បេន ហ្វេរ៉េនស៍ (Ben Ferencz) មេធាវីជនជាតិអាមេរិក (កើត ១១ មីនា ឆ្នាំ ១៩២០)[២៥៤]
    • ហារី ឡូរ៉េញ (Harry Lorayne) អ្នកវេទមន្តជនជាតិអាមេរិក (កើត ៤ ឧសភា ឆ្នាំ ១៩២៦)[២៥៥]
    • ឡែស វ៉េល្លង់ដឺរ (Lasse Wellander) អ្នកហ្គីតាជនជាតិស៊ុយអែត (កើត ១៨ មិថុនា ឆ្នាំ ១៩៥២)[២៥៦]
  • ៨ មេសា –
    • ម៉ៃឃើល ឡឺរណឺរ (Michael Lerner) តួសម្ដែងអាមេរិក (កើត ២២ មិថុនា ឆ្នាំ ១៩៤១)[២៥៧]
    • ជូឌីត មីល្ល័រ (Judith Miller) អ្នកជំនាញខាងវត្ថុបុរាណ និងអ្នកនិពន្ធជនជាតិស្កុតឡេន (កើត ១៦ កញ្ញា ឆ្នាំ ១៩៥១)[២៥៨]
  • ៩ មេសា – រីឆាត អិង (吳耀漢, Richard Ng) តួសម្ដែងជនជាតិហុងកុង (កើត ១៧ ធ្នូ ឆ្នាំ ១៩៣៩)[២៥៩]
  • ១០ មេសា –
    • អ៊ែន ផឺររី (Anne Perry) អ្នកនិពន្ធជនជាតិអង់គ្លេស (កើត ២៨ តុលា ឆ្នាំ ១៩៣៨)[២៦០]
    • ពីយ៉ែរ ឡាកូត (Pierre Lacotte) អ្នករាំរបាំបាឡេ (កើត ៤ មេសា ឆ្នាំ ១៩៣២)[២៦១]
    • អាល់ ចាហ្វី (Al Jaffee) អ្នកគំនូរជីវចលជនជាតិអាមេរិក (កើត ១៣ មីនា ឆ្នាំ ១៩២១)[២៦២]
  • ១១ មេសា – ជុង ឆែយូល (정채율) តួសម្ដែង អ្នកចម្រៀង និងម៉ូដជនជាតិកូរ៉េខាងត្បូង (កើត ៤ កញ្ញា ឆ្នាំ ១៩៩៦)[២៦៣]
  • ២៣ មេសា –
    • ម៉ារី ខ្វាន់ (Mary Quant) ជាង​ឆ្នៃ​ម៉ូតជនជាតិអង់គ្លេស (កើត ១១ កុម្ភៈ ឆ្នាំ ១៩៣០)[២៦៤]
    • ខ្រេក ប៊្រីន (Craig Breen) អ្នកបើកបររ៉េលលីជនជាតិអៀរឡង់ (កើត ២ កុម្ភៈ ឆ្នាំ ១៩៩០)[២៦៥]
  • ១៤ មេសា –
    • ម៉ាក ស៊ីហាន (Mark Sheehan) តន្ត្រីករជនជាតិអៀរឡង់ (កើត ២៩ តុលា ឆ្នាំ ១៩៧៦)[២៦៦]
    • ប៊ីល ប្រេដប៊ូរី (Bill Bradbury) ប្រធានព្រឹទ្ធសភារដ្ឋអូរីហ្គិន (កើត ២៩ ឧសភា ឆ្នាំ ១៩៤៩)[២៦៧]
  • ១៦ មេសា –
    • អេឌី កូលហ៊ូន (Eddie Colquhoun) អ្នកលេងបាល់ទាត់ជនជាតិស្កុតឡេន (កើត ២៩ មីនា ឆ្នាំ ១៩៤៥)[២៦៨]
    • អាម៉ាដ ចាម៉ាល់ (Ahmad Jamal) អ្នកលេងព្យាណូ​ និងអ្នកនិពន្ធចម្រៀងជនជាតិអាមេរិក (កើត ២ កក្កដា ឆ្នាំ ១៩៣០)[២៦៩]
  • ១៧ មេសា – គ្រីស ស្មីត (Chris Smith) អ្នកលេងបាល់ទាត់ជនជាតិអាមេរិក (កើត ២២ កុម្ភៈ ឆ្នាំ ១៩៩២)[២៧០]
  • ១៨ មេសា –
    • ឆាលស៍ ស្តែនលី (Charles Stanley) គ្រូគង្វាលជនជាតិអាមេរិក (កើត ២៥ កញ្ញា ឆ្នាំ ១៩៣២)[២៧១]
    • អាល់ប៊ើត ដេល រ៉ូសារីយ៉ូ (Albert del Rosario) រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក (កើត ១៤​ វិច្ឆិកា ឆ្នាំ ១៩៣៩)[២៧២]
  • ១៩​ មេសា –
    • បូប មែកក្វាយរ៍ (Bob Maguire) អ្នកបូជាចារ្យរ៉ូម៉ាំងកាតូលិកជនជាតិអូស្ត្រាលី (កើត ១៤ កញ្ញា ឆ្នាំ ១៩៣៤)[២៧៣]
    • មូនប៊ីន (문빈, Moonbin) អ្នកចម្រៀង និងតួសម្ដែងជនជាតិកូរ៉េខាងត្បូង (កើត ២៦ មករា ឆ្នាំ ១៩៩៨)[២៧៤]
    • ដេវ វីលខុច (Dave Wilcox) អ្នកលេងបាល់ទាត់ជនជាតិអាមេរិក (កើត ២៩ កញ្ញា ឆ្នាំ ១៩៤២)[២៧៥]
    • ប៊ូដ ស៊ូស្ទ័រ (Bud Shuster) ប្រធានគណៈកម្មាធិការដឹកជញ្ជូនផ្ទះ ប្រធានគណៈកម្មាធិការគោលនយោបាយគណបក្សរីផាប៊្លីកាន់ និងសមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក (កើត ២៣ មករា ឆ្នាំ ១៩៣២)[២៧៦]
  • ២៥ មេសា – ហារី បេឡាហ្វង់ (Harry Belafonte) អ្នកចម្រៀង តួសម្ដែង និងសកម្មជនជនជាតិអាមេរិក (កើត ១ មីនា ឆ្នាំ ១៩២៧)[២៧៧]
  • ២៧ មេសា – ចឺររី ស្ព្រីងហ្គ័រ (Jerry Springer) អ្នកប្រកាសព័ត៌មាន អ្នកព័ត៌មាន​ តួសម្ដែង អ្នកផលិតករ ពិធីករកម្មវិធីទូរទស្សន៍ មេធាវី អ្នកនយោបាយជនជាតិអាមេរិក (កើត ១៣ កុម្ភៈ ឆ្នាំ ១៩៤៤)[២៧៨]
  • ៣០ មេសា – វីយ៉ាឆេស្លាវ ហ្សាយត្សេវ (Вячеслав Михайлович, Vyacheslav Zaitsev) ជាង​ឆ្នៃ​ម៉ូតជនជាតិរុស្ស៊ី (កើត ២ មីនា ឆ្នាំ ១៩៣៨)[២៧៩]

ឧសភា

  • ១ ឧសភា – ហ្គរដុន ឡាយត៍ហ៊្វូត (Gordon Lightfoot) អ្នកចម្រៀង អ្នកនិពន្ធចម្រៀង និងអ្នកលេងហ្គីតាជនជាតិកាណាដា (កើត ១៧ វិច្ឆិកា ឆ្នាំ 2481)[២៨០]
  • ២ ឧសភា – ខាឌឺរ អាដណាន (Khader Adnan) អ្នកទោសជនជាតិប៉ាឡេស្ទីន-អ៊ីស្រាអែល (កើត ២៤ មីនា ឆ្នាំ ១៩៧៨)[២៨១]
  • ១៧ ឧសភា – ស៊ូផឺរស្តារ ប៊ីលី ហ្គ្រែម ("Superstar" Billy Graham) អ្នកចំបាប់ជនជាតិអាមេរិក (កើត ៧ មិថុនា ឆ្នាំ 2486)[២៨២]
  • ២១ ឧសភា – រ៉េយ៍ ស្ទីវិនសុន (Ray Stevenson) តួសម្ដែងជនជាតិអៀរឡង់ខាងជើង (កើត ២៥ ឧសភា ឆ្នាំ ១៩៦៤)[២៨៣]
  • ២៤ ឧសភា – ធីណា ថឺរណឺរ (Tina Turner) អ្នកចម្រៀង តួសម្ដែង និងអ្នកនិពន្ធចម្រៀងជនជាតិអាមេរិក-​ស្វីស (កើត ២៦ វិច្ឆិកា ឆ្នាំ ១៩៣៩)

មិថុនា

  • ៥ មិថុនា – អាស្ទ្រូដ ហ្ស៊ីលប៊ែរទូ (Astrud Gilberto) អ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងជនជាតិប្រេស៊ីល (កើត ២៩ មីនា ឆ្នាំ ១៩៤០)[២៨៤]
  • ៧ មិថុនា – អាយរ៉ូន ស្ស៊ីក (The Iron Sheik) តួសម្ដែង និងអ្នកចំបាប់ជនជាតិអ៊ីរ៉ង់-អាមេរិក (កើត ១៥ មីនា ឆ្នាំ ១៩៤២)[២៨៥]
  • ១២ មិថុនា – ស៊ីលវីអូ ប៊ែរលូស្កូនី (Silvio Berlusconi) នាយករដ្ឋមន្ត្រីអ៊ីតាលី (កើត ២៩ កញ្ញា ឆ្នាំ ១៩៣៦)[២៨៦]
  • ១៣ មិថុនា – ខូរម៉ែក ម៉ែកខារធី (Cormac McCarthy) អ្នកនិពន្ធជនជាតិអាមេរិក (កើត ២០ កក្កដា ឆ្នាំ ១៩៣៣)[២៨៧]
  • ១៥ មិថុនា – គ្លេនដា ជែកសុន (Glenda Jackson) តួសម្ដែងជនជាតិអង់គ្លេស និងសភាតំណាងរាស្រ្ត ហាមស្ទីដនិងឃីលប៊ឺន ហាមស្ទីដនិងហាយហ្គេត (កើត ៩ ឧសភា ឆ្នាំ ១៩៣៦)[២៨៨]
  • ហេតុការណ៍ផ្ទុះនាវាមុជទឹកទីតង់
  • ១៨ មិថុនា –
    • ស្តុកតុន រ៉ាស (Stockton Rush) ប្រធានក្រុមហ៊ុន OceanGate ម្ចាស់រថយន្តក្រោមទឹកទីតង់ និងជាអ្នកផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍មើលខូចទីតានិច (កើត ៣១ មីនា ឆ្នាំ ១៩៦២)[២៨៩]
    • ហាមីស ហាឌីង (Hamish Harding) អ្នកជំនួញ អ្នករុករកជនជាតិអង់គ្លេស និងប្រធានក្រុមហ៊ុនអាកាសចរណ៍ Action Aviation (កើត ២៤ មិថុនា ឆ្នាំ ១៩៦៤)[២៩០]
    • ផូល អង់រី ណារហ្ស៊ីអូឡែត (Paul-Henri Nargeolet) មេបញ្ជាការកងទ័ពជើងទឹកបារាំង អ្នកមុជទឹក អ្នកបើកយន្តហោះក្រោមទឹក សមាជិករបស់វិទ្យាស្ថានស្រាវជ្រាវនិងទាញយកប្រយោជន៍ពីសមុទ្រនៃបារាំង (កើត ២ មីនា ឆ្នាំ ១៩៤៦)[២៩១]
    • សាហ្សាដា ដាវូដ (Shahzada Dawood) អ្នកជំនួញ និងសប្បុរសជនជនជាតិប៉ាគីស្ថាន-អង់គ្លេស-ម៉ាល់តា (កើត ១២ កុម្ភៈ ឆ្នាំ ១៩៧៥)[២៩២]
  • ២៥ មិថុនា –
    • ជេមស៍ ខ្រោវន៍ (James Crown) អ្នកជំនួញជនជាតិអាមេរិក (កើត ២៥ មិថុនា ឆ្នាំ ១៩៥៣)[២៩៣]
    • ចន ប៊ី. ហ្គូដអ៊ីណូហ្វ (John B. Goodenough) អ្នករូបវិទ្យាជនជាតិអាមេរិក​​ និងអ្នកឈ្នះរង្វាន់ណូបែលសាខាគីមីវិទ្យាប្រចាំឆ្នាំ ២០១៩ (កើត ២៥ កក្កដា ឆ្នាំ ១៩២២)

កក្កដា

  • ៥ កក្កដា – កូកូ លី​ (Coco Lee) អ្នកចម្រៀង តួសម្ដែង តន្ត្រីករ និងអ្នករាំជនជាតិហុងកុង–អាមេរិក (កើត ១៧ មករា ឆ្នាំ ១៩៧៥)[២៩៤]
  • ៧ កក្កដា – នីកគី ម៉ែកខ្រេយ៍-ផេនសុន (Nikki McCray-Penson) អ្នកលេងបាល់បោះជនជាតិអាមេរិក (កើត ១៧ ធ្នូ ឆ្នាំ ១៩៧១)[២៩៥]
  • ៩ កក្កដា – លូយស៍ ស៊ូរ៉ែស (Luis Suárez) អ្នកលេងបាល់ទាត់ជនជាតិអេស្ប៉ាញ (កើត ២ ឧសភា ឆ្នាំ ១៩៣៥)[២៩៦]
  • ១០ កក្កដា – មីឡាន គូនឌឺរ៉ា (Milan Kundera) អ្នកនិពន្ធជនជាតិឆេក–បារាំង (កើត ១ មេសា ឆ្នាំ ១៩២៩)[២៩៧]
  • ១៥ កក្កដា – ហ្រង់ស៊ីស្កូ អ៊ីបាញ៉ែស តាឡាប៊ែរ៉ា (Francisco Ibáñez Talavera) សិល្បករជនជាតិអេស្ប៉ាញ (កើត ១៥ មីនា ឆ្នាំ ១៩៣៦)[២៩៨]
  • ១៦ កក្កដា –
    • ខេវីន មីតនីក (Kevin Mitnick) អ្នកនិពន្ធ និងអ្នកលួចចូល (Hacker) សុវត្ថិភាពកុំព្យូទ័រជនជាតិអាមេរិក (កើត ៦ សីហា ឆ្នាំ ១៩៦៣)[២៩៩]
    • អែនជេឡូ ម៉ូហ្ស៊ីឡូ (Angelo Mozilo) ធនាគារិក និងនាយក​ប្រតិបត្តិ​អាជីវកម្មជនជាតិអាមេរិក (កើត ១៦ ធ្នូ ឆ្នាំ ១៩៣៨)[៣០០]
    • ជេន ប៊ឺរគីន (Jane Birkin) អ្នកចម្រៀង និងតួសម្ដែងជនជាតិអង់គ្លេស-បារាំង (កើត ១៤ ធ្នូ ឆ្នាំ ១៩៤៦)[៣០១]
  • ២១ កក្កដា – ថូនី បេនណេត (Tony Bennett) អ្នកចម្រៀងជនជាតិអាមេរិក (កើត ៣ សីហា ឆ្នាំ ១៩២៦)[៣០២]
  • ២៣ កក្កដា – អេដវឺដ សិចតុន (Edward Sexton) ជាងកាត់ដេរ និងជាង​ឆ្នៃ​ម៉ូតជនជាតិអង់គ្លេស (កើត ៩ វិច្ឆិកា ឆ្នាំ ១៩៤២)[៣០៣]
  • ២៤ កក្កដា –
    • សេអ៊ីឈី ម៉ូរីមូរ៉ា (森村 誠一, Seiichi Morimura) អ្នកនិពន្ធជនជាតិជប៉ុន (កើត ២ មករា ឆ្នាំ ១៩៣៣)[៣០៤]
    • ថ្រេវឺរ ហ្វ្រង់ស៊ីស (Trevor Francis) អ្នកលេងបាល់ទាត់ជនជាតិអង់គ្លេស (កើត ១៩ មេសា ឆ្នាំ ១៩៥៤)[៣០៥]
    • អាឌ្រាន ស្ទ្រីត (Adrian Street) អ្នកចំបាប់ជនជាតិវេលស៍ (កើត ៥ ធ្នូ ឆ្នាំ ១៩៤០)[៣០៦]
    • គ្រីស បាត-វីលៀមស៍ (Chris Bart-Williams) គ្រូបង្វឹកជនជាតិសៀរ៉ាឡេអូន (កើត ១៦ មិថុនា ឆ្នាំ ១៩៧៤)[៣០៧]
    • លេនី អង់ដ្រាជី (Leny Andrade) អ្នកចម្រៀង និងតន្ត្រីករជនជាតិប្រេស៊ីល (កើត ២៥ មករា ឆ្នាំ ១៩៤៣)[៣០៨]
  • ២៥ កក្កដា –
    • បូ ហ្កូលមែន (Bo Goldman) អ្នកនិពន្ធរឿងជនជាតិអាមេរិក (កើត ១០ កញ្ញា ឆ្នាំ ១៩៣២)[៣០៩]
    • រ៉ុកគី វឺតស៍ (Rocky Wirtz) អ្នកជំនួញជនជាតិអាមេរិក (កើត ៥ តុលា ឆ្នាំ ១៩៥២)[៣១០]
  • ២៦ កក្កដា –
    • ស៊ីណែដ អូកុនណ័រ (Sinéad O'Connor) អ្នកចម្រៀងជនជាតិអៀរឡង់ (កើត ៨ ធ្នូ ឆ្នាំ ១៩៦៦)[៣១១]
    • រ៉ែនឌី ម៉ាយស្នឺរ (Randy Meisner) អ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង និងតន្ត្រីករជនជាតិអាមេរិក (កើត ៨ មីនា ឆ្នាំ ១៩៤៦)[៣១២]
    • ម៉ារធីន វ៉ល់សឺរ (Martin Walser) អ្នកនិពន្ធជនជាតិអាល្លឺម៉ង់ (កើត ២៤ មីនា ឆ្នាំ ១៩២៧)[៣១៣]
  • ២៨ កក្កដា –
    • សារីដេវី យ៉ាម៉ានី (Saridewi Djamani) អ្នក​ជួញដូរ​គ្រឿង​ញៀនជនជាតិសិង្ហបុរី (កើតឆ្នាំ ១៩៧៨)[៣១៤]
    • ជីម ផាខឺរ (Jim Parker) អ្នកនិពន្ធបទចម្រៀងជនជាតិអង់គ្លេស (កើត ១៨ ធ្នូ ឆ្នាំ ១៩៣៤)[៣១៥]
  • ២៩ កក្កដា – ខ្លាយវ៍ រ៉ូវឡែនដ៍ (Clive Rowlands) អ្នកបាល់ទាត់ជនជាតិវេលស៍ (កើត ១៤ ឧសភា ឆ្នាំ ១៩៣៨)[៣១៦]
  • ៣០ កក្កដា – ផូល រ៉ូបេនស៍ (Paul Reubens) តួសម្ដែង និងតារាកំប្លែងជនជាតិអាមេរិក (កើត ២៧ សីហា ឆ្នាំ 2495)[៣១៧]
  • ៣១ កក្កដា – អែងហ្គូស ខ្លោវដ៍ (Angus Cloud) តួសម្ដែងជនជាតិអាមេរិក (កើត ១០ កក្កដា ឆ្នាំ ១៩៩៨)[៣១៨]
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads